27. ពួកលេវីជាកូនចៅលោកគើសុនទទួលបានក្រុង ក្នុងទឹកដីនៃកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ដែលនៅខាងកើត សម្រាប់ជាជម្រកដល់អ្នកសម្លាប់គេ: ក្រុងកូឡាន និងវាលស្មៅនៅជុំវិញ ក្នុងស្រុកបាសាន ព្រមទាំងក្រុងបេសត្រា និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងពីរ។
28. ក្នុងទឹកដីរបស់កុលសម្ព័ន្ធអ៊ីសាខារ គេទទួលបានក្រុងគីសយ៉ូន និងវាលស្មៅនៅជុំវិញ ក្រុងដាប្រាត និងវាលស្មៅនៅជុំវិញ
29. ក្រុងយ៉ាមូត និងវាលស្មៅនៅជុំវិញក្រុងអេនកានីន និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងបួន។
30. ក្នុងទឹកដីរបស់កុលសម្ព័ន្ធអេស៊ើរ គេទទួលបានក្រុងមីសាល់ និងវាលស្មៅនៅជុំវិញ ក្រុងអាប់ដូន និងវាលស្មៅនៅជុំវិញ
31. ក្រុងហែលកាថ និងវាលស្មៅនៅជុំវិញ ក្រុងរេហូប និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងបួន។
32. ក្នុងទឹកដីរបស់កុលសម្ព័ន្ធណែបថាលី គេទទួលបានក្រុងសម្រាប់ជាជម្រកដល់អ្នកសម្លាប់គេ គឺក្រុងកេដែស និងវាលស្មៅនៅជុំវិញ ក្នុងស្រុកកាលីឡេ ក្រុងហាម៉ាត-ដោរ និងវាលស្មៅនៅជុំវិញ ក្រុងការថាន និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងបី។
33. សរុបទាំងអស់ ពួកលេវីជាកូនចៅរបស់លោកគើសុន តាមក្រុមគ្រួសាររបស់ពួកគេទទួលបានក្រុងដប់បី ព្រមទាំងវាលស្មៅនៅជុំវិញផង។