យ៉ូស្វេ 2:5-10 Khmer Standard Version (KHSV)

5. លុះ​ដល់​ពេល​ព្រលប់ គឺ​ពេល​ដែល​គេ​បិទ​ទ្វារ​ក្រុង បុរស​នោះ​បាន​ចេញ​ទៅ​បាត់ នាង​ខ្ញុំ​ពុំ​ដឹង​ថា​ពួក​គេ​ទៅ​ទី​ណា​ទេ។ សូម​ដេញ​តាម​ឲ្យ​លឿន អស់​លោក​មុខ​ជា​ទាន់​ពួក​គេ​ពុំ‌ខាន!»។

6. តាម​ពិត នាង​នាំ​ពួក​គេ​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ លាក់​ក្នុង​គំនរ​ដើម​ធ្មៃ​ដែល​នាង​ទុក​នៅ​ទី​នោះ។

7. អ្នក​ទាំង​នោះ​ដេញ​តាម​រក​ពួក​គេ ឆ្ពោះ​ទៅ​កាន់​ទន្លេ​យ័រដាន់ គឺ​នៅ​កន្លែង​ទឹក​រាក់ៗ​ដែល​អាច​ឆ្លង​បាន។ កាល​ពួក​អ្នក​ដេញ​តាម​ចេញ​ផុត​អស់​ទៅ គេ​ក៏​បិទ​ទ្វារ​ទីក្រុង។

8. នាង​បាន​ឡើង​ទៅ​ជួប​អ្នក​ស៊ើប‌ការណ៍​ទាំង​ពីរ​នៅ​លើ​ដំបូល​ផ្ទះ មុន​ពួក​គេ​ចូល​ដំណេក

9. ហើយ​ក៏​និយាយ​ទៅ​កាន់​គេ​ថា៖ «នាង​ខ្ញុំ​ដឹង​ហើយ​ថា ព្រះ‌អម្ចាស់​ប្រគល់​ស្រុក​នេះ​ដល់​ពួក​លោក។ ពួក​លោក​ធ្វើ​ឲ្យ​យើង​ខ្ញុំ​តក់‌ស្លុត​ជា​ខ្លាំង ហើយ​អ្នក​ស្រុក​ទាំង​មូល​បាក់​ទឹក​ចិត្ត​នៅ​ចំពោះ​មុខ​ពួក​លោក

10. ដ្បិត​យើង​បាន​ឮ​គេ​និយាយ​ថា ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​សមុទ្រ​កក់​រីង​ស្ងួត​នៅ​ចំពោះ​មុខ​ពួក​លោក នៅ​គ្រា​ដែល​ពួក​លោក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ យើង​ក៏​ដឹង​ដែរ​ថា ពួក​លោក​បាន​ប្រព្រឹត្ត​បែប​ណា​ចំពោះ​ព្រះ‌បាទ​ស៊ីហុន និង​ព្រះ‌បាទ​អុក ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ូរី នៅ​ខាង​កើត​ទន្លេ​យ័រដាន់ គឺ​ពួក​លោក​បាន​បំផ្លាញ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់។

យ៉ូស្វេ 2