យ៉ូស្វេ 2:16-22 Khmer Standard Version (KHSV)

16. នាង​និយាយ​ទៅ​កាន់​បុរស​ទាំង​ពីរ​ថា៖ «សូម​រត់​ទៅ​កាន់​ភ្នំ​ទៅ ដើម្បី​កុំ​ឲ្យ​គេ​ដេញ​តាម​ទាន់! សូម​ពួន​នៅ​ទី​នោះ​ចំនួន​បី​ថ្ងៃ ចាំ​ពួក​អ្នក​ដែល​ដេញ​តាម​ត្រឡប់​មក​វិញ រួច​សឹម​អញ្ជើញ​បន្ត​ដំណើរ​ទៅ​ទៀត»។

17. បុរស​ទាំង​ពីរ​ពោល​ទៅ​កាន់​នាង​ថា៖ «យើង​នឹង​ធ្វើ​តាម​ពាក្យ​ដែល​នាង​បាន​សុំ​ឲ្យ​យើង​ស្បថ តែ​នាង​ត្រូវ​ធ្វើ​ដូច​ត​ទៅ

18. ពេល​ណា​យើង​ចូល​មក​ក្នុង​ស្រុក​នេះ នាង​ត្រូវ​ចង​ខ្សែ​ពណ៌​ក្រហម​នៅ​មាត់​បង្អួច ដែល​នាង​បាន​ឲ្យ​យើង​ចុះ​នោះ។ បន្ទាប់​មក ចូរ​ប្រមូល​ឪពុក​ម្ដាយ បង‌ប្អូន និង​ក្រុម​គ្រួសារ​ទាំង​មូល ឲ្យ​មក​ជួប‌ជុំ​ជា​មួយ​នាង។

19. ប្រសិន​បើ​នរណា​ម្នាក់​ចេញ​ទៅ​ក្រៅ​ផ្ទះ គេ​នឹង​ទទួល​ខុស​ត្រូវ​លើ​ខ្លួន​ឯង យើង​មិន​រ៉ាប់‌រង​ទទួល​ខុស​ត្រូវ​ទេ។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​មាន​ពួក​យើង​ប្រហារ​ជីវិត​នរណា​ម្នាក់​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នាង ពួក​យើង​នឹង​ទទួល​ខុស​ត្រូវ!

20. ប៉ុន្តែ បើ​នាង​យក​រឿង​របស់​យើង​ទៅ​លាត‌ត្រដាង​ប្រាប់​គេ យើង​នឹង​បាន​រួច​ពី​សម្បថ ដែល​នាង​សុំ​ឲ្យ​យើង​ស្បថ​នោះ»។

21. នាង​ឆ្លើយ​ថា៖ «ចា៎ស សូម​ឲ្យ​សម្រេច​តាម​ពាក្យ​របស់​លោក​ទាំង​ពីរ​ចុះ!»។ បន្ទាប់​មក នាង​បាន​សុំ​ឲ្យ​គេ​ចេញ ហើយ​គេ​ក៏​ចេញ​ដំណើរ​ទៅ។ នាង​បាន​ចង​ខ្សែ​ពណ៌​ក្រហម​នៅ​មាត់​បង្អួច។

22. បុរស​ទាំង​ពីរ​ធ្វើ​ដំណើរ​ទៅ​ដល់​ភ្នំ ហើយ​ស្នាក់​នៅ​ទី​នោះ​អស់​រយៈ​ពេល​បី​ថ្ងៃ រហូត​ទាល់​តែ​ពួក​ដែល​ដេញ​តាម​ត្រឡប់​មក​វិញ។ ពួក​អ្នក​ដេញ​តាម​នោះ​បាន​រក​គេ​ហូរ‌ហែ​តាម​ផ្លូវ តែ​មិន​ឃើញ​សោះ។

យ៉ូស្វេ 2