29. បន្ទាប់មក ព្រំប្រទល់នេះបត់ឆ្ពោះទៅរ៉ាម៉ា រហូតដល់បន្ទាយទីរ៉ុស និងហូសា រួចទៅដល់សមុទ្រមេឌីទែរ៉ាណេ ដោយកាត់តាមភូមិភាគអាកស៊ីប។
30. បន្ទាប់មក មានក្រុងអ៊ូម៉ា អាផេក និងរេហូប។ មានទាំងអស់ម្ភៃពីរក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។
31. ក្រុង និងស្រុកភូមិទាំងនោះ ជាចំណែកមត៌ករបស់កុលសម្ព័ន្ធនៃកូនចៅអេស៊ើរ តាមអំបូររបស់ពួកគេ។
32. ឆ្នោតលើកទីប្រាំមួយត្រូវចំលើកូនចៅណែបថាលី តាមអំបូររបស់ពួកគេ។
33. ព្រំប្រទល់របស់គេលាតសន្ធឹងពីហេលេប ពីដើមជ្រៃសានណានីម កាត់តាមអាដាមី-ណេកិប និងយ៉ាប់នាល រហូតទៅដល់ឡាក់គូម និងទន្លេយ័រដាន់។