26. អាឡាមេឡេក អាម៉ាដ មីសាល។ នៅទិសខាងលិច ព្រំប្រទល់នៃទឹកដីនេះទៅដល់ភ្នំកើមែល ដោយកាត់តាមស៊ីហោរ-លីបណាថ។
27. នៅខាងកើត ព្រំប្រទល់ឡើងទៅដល់បេតដាកូន ជាប់នឹងទឹកដីសាប់យូឡូន និងជ្រលងភ្នំយីបថាអែល រួចបត់ទៅទិសខាងជើង ដល់បេតអេមេក និងណេយែល ហើយកាត់តាមខាងឆ្វេងក្រុងកាប៊ូល
28. ទៅដល់អេប្រូន រេហូប ហាំម៉ូន និងខាណា រហូតដល់ក្រុងស៊ីដូនមហានគរ។
29. បន្ទាប់មក ព្រំប្រទល់នេះបត់ឆ្ពោះទៅរ៉ាម៉ា រហូតដល់បន្ទាយទីរ៉ុស និងហូសា រួចទៅដល់សមុទ្រមេឌីទែរ៉ាណេ ដោយកាត់តាមភូមិភាគអាកស៊ីប។