យ៉ូស្វេ 18:1-6 Khmer Standard Version (KHSV)

1. ក្រោយ​ពី​វាយ​យក​ទឹក​ដី​បាន​ហើយ សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​មក​ជួប‌ជុំ​គ្នា​នៅ​ស៊ីឡូ ហើយ​ដំឡើង​ព្រះ​ពន្លា​ជួប​ព្រះ‌អម្ចាស់​នៅ​ទី​នោះ។

2. ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​កុល‌សម្ព័ន្ធ​ប្រាំ‌ពីរ​ទៀត​ដែល​ពុំ​ទាន់​បាន​ទទួល​ទឹក​ដី​ជា​មត៌ក​នៅ​ឡើយ។

3. លោក​យ៉ូស្វេ​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា៖ «តើ​អ្នក​រាល់​គ្នា​រង់‌ចាំ​ដល់​កាល​ណា​ទៀត ទើប​ទៅ​ចាប់​យក​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស*​របស់​អ្នក​រាល់​គ្នា ប្រទាន​ឲ្យ?

4. ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ ចូរ​ជ្រើស​រើស​យក​បុរស​បី​នាក់​មក ខ្ញុំ​នឹង​ចាត់​ពួក​គេ​ឲ្យ​ទៅ​ពិនិត្យ​មើល​ទឹក​ដី ដែល​ជា​ចំណែក​របស់​គេ​រៀងៗ​ខ្លួន។ បន្ទាប់​មក ពួក​គេ​ត្រឡប់​មក​វិញ ហើយ​រាយ‌ការណ៍​ឲ្យ​ខ្ញុំ​ដឹង។

5. ពួក​គេ​នឹង​ចែក​ទឹក​ដី​នោះ​ជា​ប្រាំ‌ពីរ​ចំណែក គឺ​កុល‌សម្ព័ន្ធ​យូដា​នឹង​ទៅ​រស់​នៅ​លើ​ទឹក​ដី​របស់​គេ ក្នុង​ភូមិ​ភាគ​ខាង​ត្បូង ហើយ​ក្រុម​គ្រួសារ​លោក​យ៉ូសែប​ទៅ​នៅ​លើ​ទឹក​ដី​របស់​គេ​ក្នុង​ភូមិ​ភាគ​ខាង​ជើង។

6. ត្រូវ​ធ្វើ​របាយ‌ការណ៍​អំពី​ទឹក​ដី​ទាំង​ប្រាំ‌ពីរ​ចំណែក យក​មក​បង្ហាញ​ខ្ញុំ​នៅ​ទី​នេះ។ ខ្ញុំ​នឹង​ចាប់​ឆ្នោត​ចែក​ទឹក​ដី​ឲ្យ​អ្នក​រាល់​គ្នា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង។

យ៉ូស្វេ 18