6. លោកម៉ូសេជាអ្នកបម្រើព្រះអម្ចាស់ និងជនជាតិអ៊ីស្រាអែល បានវាយប្រហារស្ដេចទាំងពីរអង្គនេះ ហើយលោកម៉ូសេជាអ្នកបម្រើព្រះអម្ចាស់ ប្រគល់ទឹកដីនោះឲ្យកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ទុកជាកម្មសិទ្ធិ។
7. លោកយ៉ូស្វេ និងជនជាតិអ៊ីស្រាអែលបានវាយឈ្នះស្ដេចទាំងប៉ុន្មាននៅដែនដីខាងលិចទន្លេយ័រដាន់ ចាប់តាំងពីក្រុងបាលកាដ ក្នុងជ្រលងភ្នំលីបង់ រហូតដល់ភ្នំហាឡាក់ នៅជិតស្រុកសៀរ។ លោកយ៉ូស្វេប្រគល់ទឹកដីនោះឲ្យកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែលចែកគ្នា ជាកម្មសិទ្ធិ។
8. ទឹកដីទាំងនោះ មានតំបន់ភ្នំ តំបន់វាលទំនាប តំបន់អារ៉ាបា តំបន់ជម្រាលភ្នំ តំបន់វាលរហោស្ថាន និងតំបន់ណេកិប គឺស្រុករបស់ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិពេរីស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស។
9. រីឯស្ដេចដែលច្បាំងចាញ់ជនជាតិអ៊ីស្រាអែលមានៈ ស្ដេចក្រុងយេរីខូ ស្ដេចក្រុងអៃ ដែលស្ថិតនៅជិតក្រុងបេតអែល
10. ស្ដេចក្រុងយេរូសាឡឹម ស្ដេចក្រុងហេប្រូន
11. ស្ដេចក្រុងយ៉ារមូត ស្ដេចក្រុងឡាគីស
12. ស្ដេចក្រុងអេក្លូន ស្ដេចក្រុងកេស៊ើរ
13. ស្ដេចក្រុងដេបៀរ ស្ដេចក្រុងកេឌើរ
14. ស្ដេចក្រុងហោម៉ា ស្ដេចក្រុងអើរ៉ាត
15. ស្ដេចក្រុងលីបណា ស្ដេចក្រុងអាឌូឡាំ
16. ស្ដេចក្រុងម៉ាកេដា ស្ដេចក្រុងបេតអែល
17. ស្ដេចក្រុងតាពូរ ស្ដេចក្រុងហេភើរ
18. ស្ដេចក្រុងអាផេក ស្ដេចក្រុងឡាសារ៉ូន
19. ស្ដេចក្រុងម៉ាដូន ស្ដេចក្រុងហាសោរ
20. ស្ដេចក្រុងស៊ីមរ៉ូន-មេរ៉ូន ស្ដេចក្រុងអាកសាប
21. ស្ដេចក្រុងតាអាណាក់ ស្ដេចក្រុងមេគីដោ
22. ស្ដេចក្រុងកេដែស ស្ដេចក្រុងយ៉ុកនាម នៅភ្នំកើមែល