យ៉ូស្វេ 1:3-7 Khmer Standard Version (KHSV)

3. អ្នក​រាល់​គ្នា​ឈាន​ជើង​ជាន់​កន្លែង​ណា យើង​ប្រគល់​ឲ្យ​ទាំង​អស់ ដូច​យើង​បាន​សន្យា​ជា​មួយ​ម៉ូសេ​ស្រាប់​ហើយ។

4. ទឹក​ដី​របស់​អ្នក​រាល់​គ្នា​នឹង​លាត​សន្ធឹង​ចាប់​តាំង​ពី​វាល​រហោ‌ស្ថាន រហូត​ដល់​ភ្នំ​លីបង់ និង​ចាប់​តាំង​ពី​ទន្លេ​អឺប្រាត ដែល​ជា​ទន្លេ​ធំ រហូត​ដល់​សមុទ្រ​ធំ​នៅ​ទិស​ខាង​លិច គឺ​ស្រុក​របស់​ជន‌ជាតិ​ហេត​ទាំង​មូល។

5. ជា​រៀង​រាល់​ថ្ងៃ ក្នុង​ជីវិត​របស់​អ្នក គ្មាន​នរណា​អាច​ប្រឈម​មុខ​តទល់​នឹង​អ្នក​ឡើយ។ យើង​ស្ថិត​នៅ​ជា​មួយ​អ្នក ដូច​យើង​ធ្លាប់​ស្ថិត​នៅ​ជា​មួយ​ម៉ូសេ​ដែរ។ យើង​នឹង​ជួយ​អ្នក​ជា‌និច្ច យើង​មិន​បោះ​បង់​ចោល​អ្នក​ឡើយ។

6. ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង ដ្បិត​អ្នក​នឹង​នាំ​ប្រជា‌ជន​នេះ​ឲ្យ​គ្រប់‌គ្រង​ស្រុក ដែល​យើង​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​ពួក​គេ​ថា​នឹង​ប្រគល់​ឲ្យ​ពួក​គេ។

7. ដូច្នេះ ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង! ចូរ​យក​ចិត្ត​ទុក​ដាក់​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ*​ទាំង​ប៉ុន្មាន ដែល​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​យើង​បាន​បង្គាប់។ មិន​ត្រូវ​ប្រាស​ចាក​ពី​ក្រឹត្យ‌វិន័យ​នេះ ដោយ​ងាក​ទៅ​ស្ដាំ ឬ​ទៅ​ឆ្វេង​ឡើយ ធ្វើ​ដូច្នេះ អ្នក​នឹង​ទទួល​ជ័យ‌ជំនះ​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ។

យ៉ូស្វេ 1