យ៉ូស្វេ 1:10-15 Khmer Standard Version (KHSV)

10. នៅ​ពេល​នោះ លោក​យ៉ូស្វេ​បាន​បញ្ជា​ទៅ​ពួក​នាយ​ក្រុម​របស់​ប្រជា‌ជន​ដូច​ត​ទៅ៖

11. «ចូរ​នាំ​គ្នា​ដើរ​កាត់​ជំរំ ហើយ​ប្រកាស​ប្រាប់​ប្រជា‌ជន​ថា “ចូរ​រៀបចំ​ស្បៀង​អាហារ ដ្បិត​បី​ថ្ងៃ​ទៀត អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់​នេះ ដើម្បី​ចូល​ទៅ​វាយ​យក​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រទាន​ឲ្យ​ជា​កម្មសិទ្ធិ”»។

12. បន្ទាប់​មក លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​កុល‌សម្ព័ន្ធ*​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ដូច​ត​ទៅ៖

13. «ចូរ​ចង​ចាំ​នូវ​ពាក្យ​ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ បង្គាប់​អ្នក​រាល់​គ្នា​ថា “ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​សម្រាក គឺ​ព្រះ‌អង្គ​ប្រទាន​ស្រុក​នេះ​ឲ្យ​អ្នក​រាល់​គ្នា​ហើយ”។

14. ប្រពន្ធ កូន ព្រម​ទាំង​ហ្វូង​សត្វ​របស់​អ្នក​រាល់​គ្នា​នឹង​ស្ថិត​នៅ​ក្នុង​ស្រុក ដែល​លោក​ម៉ូសេ​បាន​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់។ រីឯ​អ្នក​រាល់​គ្នា ដែល​សុទ្ធ​តែ​ជា​ទាហាន​ដ៏​អង់‌អាច​វិញ ត្រូវ​ប្រដាប់​អាវុធ ដើរ​ខាង​មុខ​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា ដើម្បី​ជួយ​គេ

15. រហូត​ដល់​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា​បាន​សម្រាក​ដូច​អ្នក​រាល់​គ្នា​ដែរ ហើយ​ឲ្យ​ពួក​គេ​កាន់​កាប់​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រទាន​ឲ្យ​ពួក​គេ។ បន្ទាប់​មក អ្នក​រាល់​គ្នា​នឹង​ត្រឡប់​មក​កាន់​កាប់​ស្រុក ដែល​ជា​កម្មសិទ្ធិ​របស់​អ្នក​រាល់​គ្នា​វិញ គឺ​ស្រុក​ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ បាន​ចែក​ឲ្យ​អ្នក​រាល់​គ្នា នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់»។

យ៉ូស្វេ 1