យ៉ូប 8:8-12 Khmer Standard Version (KHSV)

8. ហេតុ​នេះ សូម​សាក​សួរ​ចាស់​ទុំ​នៅ​ជំនាន់​មុនហើយ​រំពឹង​គិត​អំពី​បទ​ពិសោធដែល​ដូនតា​របស់​លោក​រក​ឃើញ

9. ដ្បិត​យើង​ជា​មនុស្ស​ទើប​នឹង​ដឹង​ក្ដីយើង​មិន​ដឹង​អ្វី​ទាំង​អស់អាយុ​ជីវិត​របស់​យើង​នៅ​លើ​ផែនដី​នេះប្រៀប​ដូច​ជា​ស្រមោល។

10. សូម​ទុក​ឲ្យ​ចាស់​ទុំ​ប្រៀន‌ប្រដៅ​លោក​ចុះចាស់​ទុំ​នឹង​ប្រាប់​ឲ្យ​លោក​ជ្រាបនូវ​អ្វីៗ​ដែល​ពួក​លោក​ធ្លាប់​ដឹង។

11. តើ​ដើម​ត្រែង​អាច​ដុះ​នៅ​ក្រៅ​ត្រពាំងហើយ​ដើម​កក់​អាច​ដុះ​នៅ​កន្លែងដែល​គ្មាន​ទឹក​បាន​ឬ?

12. បើ​មិន​ដូច្នោះ​ទេ ពេល​វា​នៅ​ខៀវ​ខ្ចីទោះ​បី​គ្មាន​នរណា​កាត់​ក៏​ដោយក៏​វា​ក្រៀម​ស្ងួតមុន​តិណ‌ជាតិ​ទាំង​ប៉ុន្មាន​ទៅ​ទៀត។

យ៉ូប 8