យ៉ូប 33:15-23 Khmer Standard Version (KHSV)

15. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ការ​យល់​សប្ដិតាម​រយៈ​សុបិន​និមិត្ត​នា​រាត្រី​កាលក្នុង​ពេល​ដែល​មនុស្ស​កំពុង​តែ​ដេកលង់‌លក់​មិន​ដឹង​ខ្លួន។

16. ព្រះ‌អង្គ​ក៏​សម្តែង​ឲ្យ​គេ​ស្គាល់ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គព្រម​ទាំង​បញ្ជាក់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គឲ្យ​គេ​យល់​យ៉ាង​ច្បាស់​ផង។

17. ធ្វើ​ដូច្នេះ ព្រះ‌អង្គ​នាំ​មនុស្ស​ឲ្យ​ងាកចេញ​ពី​អំពើ​អាក្រក់ហើយ​ការពារ​មនុស្ស​កុំ​ឲ្យ​មាន​អំនួត

18. ដើម្បី​កុំ​ឲ្យ​គេ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅនិង​ការពារ​ជីវិត​គេ ឲ្យ​រួច​ពី​មុខ​លំពែង។

19. ព្រះ‌ជាម្ចាស់​ក៏​វាយ​ប្រដៅ​មនុស្ស​តាម​រយៈការ​ឈឺ​ចាប់​ដែរ គឺ​នៅ​ពេល​ដែល​គេ​ដេកឈឺ​ចុក​ចាប់​សព្វ​សព៌ាង្គ​កាយ។

20. ពេល​នោះ គេ​បរិភោគ​អាហារ​លែង​កើតហើយ​ក៏​លែង​នឹក​ឃ្លាន​ម្ហូប​ចំណី​ទៀត​ដែរ។

21. រូប​កាយ​របស់​គេ​កាន់​តែ​ស្គម​ទៅៗនៅ​សល់​តែ​ស្បែក និង​ឆ្អឹង។

22. គេ​កាន់​តែ​ខិត​ជិត​រណ្ដៅជីវិត​របស់​គេ ក៏​ខិត​ទៅ​ជិត​មច្ចុរាជ​ដែរ។

23. ក៏​ប៉ុន្តែ ប្រសិន​បើ​មាន​ទេវតា​មួយ​រូបក្នុង​ចំណោម​ទេវតា​មួយ​ពាន់មក​បក​ស្រាយ និង​បង្ហាញ​ឲ្យ​អ្នក​នោះស្គាល់​ផ្លូវ​ត្រឹម​ត្រូវ

យ៉ូប 33