1. លោកយ៉ូបឆ្លើយវិញថា៖
2. «នៅថ្ងៃនេះទៀតទោះបីខ្ញុំយកដៃខ្ទប់ពាក្យត្អូញត្អែររបស់ខ្ញុំក្ដីក៏ខ្ញុំរអ៊ូរទាំកាន់តែខ្លាំងថែមទៀត។
3. បើខ្ញុំដឹងថា ព្រះអង្គនៅទីណាបើខ្ញុំអាចទៅដល់កន្លែងដែលព្រះអង្គគង់នៅ
4. នោះខ្ញុំនឹងនាំសំណុំរឿងទៅទូលព្រះអង្គខ្ញុំនឹងថ្លែងប្រាប់ព្រះអង្គឲ្យអស់សេចក្ដី។
5. ខ្ញុំមុខជាដឹងសេចក្ដីដែលព្រះអង្គនឹងឆ្លើយមកខ្ញុំព្រមទាំងយល់សេចក្ដីដែលព្រះអង្គសព្វព្រះហឫទ័យមានព្រះបន្ទូលមកខ្ញុំ។