យ៉ូប 22:15-24 Khmer Standard Version (KHSV)

15. ហេតុ​អ្វី​បាន​ជា​លោក​ចូល​ចិត្ត​ដើរ​តាម​ផ្លូវ​ចាស់ជា​ផ្លូវ​ដែល​មនុស្ស​ទុច្ចរិត​ធ្លាប់​ដើរ​ដូច្នេះ?

16. អ្នក​ទាំង​នោះ​អន្តរាយ​មុន​ពេល​កំណត់ទឹក​ជន់​ហូរ​នាំ​យក​គ្រឹះ​របស់​គេ​បាត់​ទៅ។

17. ពួក​គេ​ទូល​ព្រះ‌ជាម្ចាស់​ថា“សូម​យាង​ចេញ​ឆ្ងាយ​ពី​យើង​ខ្ញុំ​ទៅ!ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត​មិន​អាចធ្វើ​អ្វី​យើង​ខ្ញុំ​បាន​ឡើយ”។

18. ក៏​ប៉ុន្តែ គឺ​ព្រះ‌អង្គ​ហើយ​ដែល​ប្រទាន​ឲ្យពួក​គេ​មាន​ទ្រព្យ‌សម្បត្តិ​ពេញ​ផ្ទះ។ខ្ញុំ​មិន​អាច​ទទួល​យក​ដំបូន្មានរបស់​មនុស្ស​អាក្រក់​បាន​ទេ។

19. មនុស្ស​សុចរិត និង​មនុស្ស​ស្លូត​ត្រង់ឃើញ​មនុស្ស​អាក្រក់​វិនាសគេ​នាំ​គ្នា​សប្បាយ​រីក‌រាយនិង​សើច​ចំអក​ឲ្យ​ថា:

20. “អ្នក​ដែល​ធ្លាប់​តែ​ប្រឆាំង​នឹង​ពួក​យើងវិនាស​សូន្យ​បាត់​ទៅ​ហើយអ្វីៗ​ដែល​គេ​រក​បាន​ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​ដែរ”។

21. ដូច្នេះ សូម​ចុះ​សំរុង​ជា​មួយ​ព្រះ‌ជាម្ចាស់​ទៅកុំ​ចាត់​ទុក​ព្រះ‌អង្គ​ជា​បច្ចា‌មិត្ត​ទៀត​ឡើយនោះ​ព្រះ‌អង្គ​នឹង​ប្រទាន​ពរ​លោក។

22. សូម​ទទួល​យក​ដំបូន្មាន​របស់​ព្រះ‌អង្គហើយ​រក្សា​ព្រះ‌បន្ទូល​ព្រះ‌អង្គ​ទុក​នៅ​ក្នុង​ចិត្ត។

23. ប្រសិន​បើ​លោក​វិល​មក​រកព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ដ៏​ខ្ពង់‌ខ្ពស់​បំផុតនោះ​ព្រះ‌អង្គ​នឹង​លើក​លោក​ឡើង​វិញ។សូម​ដក​អំពើ​ទុច្ចរិត​ចេញ​ឆ្ងាយពី​ទី​លំ‌នៅ​របស់​លោក។

24. សូម​យក​ដុំ​មាស​របស់​លោក​ទៅ​បោះ​ចោលក្នុង​ធូលី​ដីសូម​យក​មាស​ដ៏​ល្អ​បំផុត​ទៅ​បោះ​ចោលក្នុង​ចំណោម​ដុំ​ថ្ម​នៅ​តាម​ទឹក​ជ្រោះ

យ៉ូប 22