26. ទ្រព្យសម្បត្តិរបស់គេនឹងវិនាសបាត់ក្នុងភាពងងឹតអន្ធការភ្លើងដែលគ្មាននរណាបញ្ឆេះ នឹងមកបំផ្លាញគេអ្វីៗដែលនៅសេសសល់ក្នុងផ្ទះរបស់គេក៏ឆេះអស់ដែរ។
27. ផ្ទៃមេឃលាតត្រដាងកំហុសរបស់គេផែនដីក្រោកឡើងប្រឆាំងនឹងគេ។
28. នៅថ្ងៃដែលព្រះជាម្ចាស់សម្តែងព្រះពិរោធទ្រព្យសម្បត្តិនៅក្នុងផ្ទះរបស់គេនឹងត្រូវអ្នកដទៃរឹបអូសយកទៅអស់។
29. នេះជាចំណែកមត៌កដែលព្រះជាម្ចាស់បម្រុងទុកសម្រាប់មនុស្សអាក្រក់»។