យ៉ូប 19:7-16 Khmer Standard Version (KHSV)

7. ប្រសិន​បើ​ខ្ញុំ​ស្រែក​ហៅ​គេ​ជួយក៏​គ្មាន​នរណា​ឆ្លើយប្រសិន​បើ​ខ្ញុំ​ស្រែក​រក​យុត្តិធម៌ក៏​គ្មាន​នរណា​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ដែរ។

8. ព្រះ‌អង្គ​ឃាំង​ផ្លូវ​ខ្ញុំ​មិន​ឲ្យ​ទៅ​មុខ​រួចព្រះ‌អង្គ​ធ្វើ​ឲ្យ​ផ្លូវ​របស់​ខ្ញុំ​ប្រែ​ជា​ងងឹត។

9. ព្រះ‌អង្គ​ដក​កិត្តិយស​ចេញ​ពី​ខ្ញុំព្រះ‌អង្គ​យក​មកុដ​ចេញ​ពី​ក្បាល​របស់​ខ្ញុំ។

10. ព្រះ‌អង្គ​ប្រហារ​ខ្ញុំ​ពី​គ្រប់​ទិស‌ទីធ្វើ​ឲ្យ​ខ្ញុំ​វិនាសព្រះ‌អង្គ​រំលើង​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំដូច​គេ​រំលើង​ដើម​ឈើ។

11. ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គ​ឆាប‌ឆេះ​មក​លើ​ខ្ញុំព្រះ‌អង្គ​ចាត់​ទុក​ខ្ញុំ​ដូច​ជា​បច្ចា‌មិត្ត។

12. កង‌ទ័ព​របស់​ព្រះ‌អង្គ​លើក​គ្នា​មក​វាយ​លុក​ខ្ញុំពួក​គេ​បោះ​ទ័ព​ព័ទ្ធ​ជុំ‌វិញ​លំ‌នៅ​ខ្ញុំ។

13. ព្រះ‌អង្គ​ធ្វើ​ឲ្យ​បង‌ប្អូន​ខ្ញុំ​ចេញ​ទៅ​ឆ្ងាយ​ពី​ខ្ញុំអស់​អ្នក​ដែល​ធ្លាប់​ស្គាល់​ខ្ញុំបាន​ក្លាយ​ជា​អ្នក​ដទៃ​ទៅ​វិញ។

14. សាច់‌ញាតិ​របស់​ខ្ញុំ​នាំ​គ្នា​បោះ​បង់​ចោល​ខ្ញុំអ្នក​ជិត​ស្និទ្ធ​នឹង​ខ្ញុំ បាន​បំភ្លេច​ខ្ញុំ។

15. ភ្ញៀវ​របស់​ខ្ញុំ ព្រម​ទាំង​ស្រី​បម្រើ​របស់​ខ្ញុំបាន​ចាត់​ទុក​ខ្ញុំ​ដូច​ជា​អ្នក​ដទៃគេ​មើល​មក​ខ្ញុំ​ដូច​មនុស្ស​ដែល​មិន​ធ្លាប់​ស្គាល់។

16. ខ្ញុំ​ស្រែក​ហៅ​អ្នក​បម្រើ​របស់​ខ្ញុំតែ​គេ​មិន​ឆ្លើយ​តប​វិញ​ទេទោះ​បី​ខ្ញុំ​ទទូច​អង្វរ​ហៅ​យ៉ាង​ណា​ក៏​ដោយ។

យ៉ូប 19