យ៉ូប 16:7-18 Khmer Standard Version (KHSV)

7. ឥឡូវ​នេះ ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​បាក់​កម្លាំង…ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​គ្រួសារ​ទូលបង្គំវិនាស​ទាំង​ស្រុង។

8. ព្រះ‌អង្គ​ឲ្យ​ទូលបង្គំ​នៅ​សល់​តែស្បែក និង​ឆ្អឹងដែល​ជា​ភស្តុតាង ឲ្យ​គេ​ចោទ​ប្រកាន់​ថាទូលបង្គំ​មាន​កំហុស។

9. ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គ​ប្រហារ​ខ្ញុំដូច​សត្វ​សាហាវ​ហែក​សាច់​ខ្ញុំបញ្ចេញ​ចង្កូម​ដាក់​ខ្ញុំព្រះ‌អង្គ​សម្លក់‌សម្លឹង​មក​ខ្ញុំ ដូច​បច្ចា‌មិត្ត។

10. មនុស្ស‌ម្នា​បើក​មាត់​យ៉ាង​ធំដើម្បី​ពោល​ពាក្យ​ប្រឆាំង​នឹង​ខ្ញុំពួក​គេ​បន្ទាប​បន្ថោក​ខ្ញុំ ទះ​កំផ្លៀង​ខ្ញុំហើយ​ព្រួត​គ្នា​ទាស់​នឹង​ខ្ញុំ។

11. ព្រះ‌ជាម្ចាស់​ប្រគល់​ខ្ញុំ​ទៅ​ឲ្យក្មេង‌ក្មាង​មើល‌ងាយព្រះ‌អង្គ​ប្រគល់​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃរបស់​មនុស្ស​ពាល។

12. ពេល​ខ្ញុំ​កំពុង​តែ​រស់​នៅ​យ៉ាង​សុខ‌សាន្តព្រះ‌អង្គ​មក​អង្រួន​ខ្ញុំ​ឲ្យ​វឹក‌វរព្រះ‌អង្គ​ចាប់​កញ្ចឹង‌ក​ខ្ញុំហើយ​បោក​ខ្ញុំ​ឲ្យ​ដួលព្រះ‌អង្គ​ចាត់​ទុក​ខ្ញុំ​ដូច​ជា​ផ្ទាំង​ស៊ីប។

13. ព្រះ‌អង្គ​បាញ់​ព្រួញ​មក​លើ​ខ្ញុំ ពី​គ្រប់​ទិស‌ទីព្រះ‌អង្គ​ទម្លុះ​ខ្ញុំ​ត្រង់​ចង្កេះ ដោយ​ឥត​មេត្តាព្រះ‌អង្គ​ធ្វើ​ឲ្យ​ប្រមាត់​ខ្ញុំ​ធ្លាយ​ចេញ​មក​លើ​ដី។

14. ព្រះ‌អង្គ​ចាក់​ទម្លុះ​ខ្ញុំ​ផ្ទួនៗ​គ្នាព្រះ‌អង្គ​សម្រុក​មក​លើ​ខ្ញុំ​ដូច​ទាហាន​ចូល​ច្បាំង។

15. ខ្ញុំ​បាន​ដេរ​បាវ​យក​មក​ស្លៀកខ្ញុំ​ជាន់​ឈ្លី​កិត្តិយស​របស់​ខ្ញុំ​ក្នុង​ធូលី​ដី។

16. ខ្ញុំ​យំ​សោក​រហូត​ដល់​ហើម​ភ្នែកភ្នែក​របស់​ខ្ញុំ​ក៏​ខូង​យ៉ាង​ជ្រៅ​ដែរ។

17. ប៉ុន្តែ ខ្ញុំ​ពុំ​បាន​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​ទេហើយ​ពាក្យ​អធិស្ឋាន​របស់​ខ្ញុំនៅ​តែ​បរិសុទ្ធ​ដដែល។

18. ឱ​ផែនដី​អើយ សូម​កុំ​លាក់​ឈាម​របស់​ខ្ញុំ​ឡើយហើយ​ក៏​កុំ​ឲ្យ​មាន​អ្វី​មក​ខ្ទប់សម្រែក​របស់​ខ្ញុំ​ដែរ។

យ៉ូប 16