យ៉ូប 15:6-18 Khmer Standard Version (KHSV)

6. មិន​មែន​ខ្ញុំ​ទេ ដែល​ថ្កោល​ទោស​លោកគឺ​មាត់​របស់​លោក​ផ្ទាល់​ថ្កោល​ទោស​លោកហើយ​ពាក្យ​សម្ដី​របស់​លោកចោទ​ប្រកាន់​ខ្លួន​ឯង។

7. ក្នុង​ចំណោម​មនុស្ស​ទាំង​អស់តើ​លោក​កើត​មក​មុន​គេ​ឬតើ​លោក​កើត​មក មុន​ភ្នំ​ទាំង‌ឡាយ​ឬ?

8. តើ​លោក​បាន​ឮ​គម្រោង‌ការ​របស់​ព្រះ‌ជាម្ចាស់ហើយ​មាន​តែ​លោក​ម្នាក់​ឬ​ដែល​មាន​ប្រាជ្ញា?

9. តើ​មាន​ការ​អ្វី​ដែល​លោក​ដឹងតែ​យើង​ខ្ញុំ​មិន​ដឹង?តើ​មាន​ការ​អ្វី​ដែល​លោក​យល់តែ​យើង​ខ្ញុំ​មិន​យល់?

10. ក្នុង​ចំណោម​យើង​ខ្ញុំ ក៏​មាន​ចាស់​ព្រឹទ្ធា‌ចារ្យដែល​មាន​វ័យ​ចំណាស់ៗមាន​អាយុ​វែង​ជាង​ឪពុក​របស់​លោក​ទៅ​ទៀត!

11. ព្រះ‌ជាម្ចាស់​ឲ្យ​យើង​ខ្ញុំ​មកសម្រាល​ទុក្ខ​លោក ដោយ​ពាក្យ​សម្ដី​ទន់‌ភ្លន់តើ​ប៉ុន​ហ្នឹង​ហើយ លោក​យល់​ថា​មិន​ល្មម​ឬ?

12. ហេតុ​អ្វី​បាន​ជា​លោក​មាន​ចិត្ត​ពុះ​កញ្ជ្រោលនិង​មើល​មក​យើង​ខ្ញុំ​ដោយ​កំហឹង​បែប​នេះ?

13. ធ្វើ​ដូច្នេះ លោក​ដូច​ជា​ខឹង​នឹង​ព្រះ‌ជាម្ចាស់ហើយ​ពោល​ពាក្យ​ប្រឆាំង​នឹង​ព្រះ‌អង្គ​ដែរ។

14. តើ​មនុស្ស​លោក​អាច​បរិសុទ្ធ​ដូច​ម្ដេច​កើតតើ​មនុស្ស​ដែល​កើត​ចេញ​មក​ពី​ស្ត្រីអាច​សុចរិត​ដូច​ម្ដេច​កើត?

15. សូម្បី​តែ​ពួក​ទេវតា​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គក៏​ព្រះ‌អង្គ​ទុក​ចិត្ត​ពុំ​បានហើយ​សូម្បី​តែ​ផ្ទៃ​មេឃ​ក៏​ពុំ​បរិសុទ្ធនៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​ទៅ​ហើយ

16. ចំណង់​បើ​មនុស្ស​ដ៏​អាក្រក់ គួរ​ស្អប់​ខ្ពើមដែល​ចូល​ចិត្ត​អំពើ​ទុច្ចរិត​ដូច​គេ​ផឹក​ទឹកនោះ​ព្រះ‌អង្គ​រឹត​តែ​មិន​ទុក​ចិត្ត​ទៅ​ទៀត!

17. ឥឡូវ​នេះ សូម​ស្ដាប់​ខ្ញុំ ខ្ញុំ​នឹង​ពន្យល់​លោកខ្ញុំ​នឹង​ប្រាប់​លោក​ពី​ការ​ដែល​ខ្ញុំ​បាន​ឃើញ

18. គឺ​សេចក្ដី​ដែល​អ្នក​ប្រាជ្ញ​បាន​ទទួលពី​ដូនតា​របស់​ពួក​គេហើយ​យក​មក​ថ្លែង​ប្រាប់ដោយ​ឥត​លាក់‌លៀម។

យ៉ូប 15