យ៉ូប 14:14-22 Khmer Standard Version (KHSV)

14. ប្រសិន​បើ​មនុស្ស​ដែល​ស្លាប់​ទៅ​ហើយអាច​រស់​ឡើង​វិញ​បាននោះ​ទូលបង្គំ​នឹង​នៅ​រង់‌ចាំ​គ្រប់​ពេល​វេលារហូត​ដល់​ចុង​បញ្ចប់​នៃ​ជីវិត​ដ៏​វេទនា​នេះ។

15. ពេល​នោះ ព្រះ‌អង្គ​ហៅ​ទូលបង្គំទូលបង្គំ​នឹង​ឆ្លើយ​ទៅ​ព្រះ‌អង្គ​វិញហើយ​ព្រះ‌អង្គ​មុខ​ជា​រីក‌រាយ​នឹង​ទូលបង្គំដែល​ជា​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ។

16. នៅ​ពេល​នោះ ព្រះ‌អង្គ​មើល​ថែ​ទាំ​ជំហានរបស់​ទូលបង្គំហើយ​មិន​គិត‌គូរ​ពី​អំពើ​បាប​របស់​ទូលបង្គំ​ទេ។

17. ព្រះ‌អង្គ​នឹង​បំភ្លេច​ចោល​នូវ​កំហុស​របស់​ទូលបង្គំហើយ​គ្រប​បាំង​អំពើ​ទុច្ចរិត​របស់​ទូលបង្គំ។

18. ក៏​ប៉ុន្តែ ភ្នំ​ត្រូវ​រង្គើ រួច​រលំរីឯ​ផ្ទាំង​សិលា​កក្រើក​ចេញ​ពី​កន្លែង​របស់​វា

19. ទឹក​ធ្វើ​ឲ្យ​ថ្ម​សឹកហើយ​ទឹក​ហូរ​នាំ​យក​ដី​ទៅ​យ៉ាង​ណាព្រះ‌អង្គ​ក៏​ធ្វើ​ឲ្យ​សេចក្ដី​សង្ឃឹមរបស់​មនុស្ស​លោក រលាយ​យ៉ាង​នោះ​ដែរ។

20. ព្រះ‌អង្គ​មាន​ប្រៀប​លើ​គេ​ជា‌និច្ចរួច​ធ្វើ​ឲ្យ​គេ​ក៏​វិនាស​សូន្យ​ទៅព្រះ‌អង្គ​បំផ្លាស់​បំប្រែ​ផ្ទៃ​មុខ​របស់​គេហើយ​ដេញ​គេ​ទៅ​ឆ្ងាយ​ពី​ព្រះ‌អង្គ។

21. កូន​ចៅ​របស់​គេ​ទទួល​កិត្តិយស គេ​ពុំ​ដឹងកូន​ចៅ​របស់​គេ​បាត់​បង់​កិត្តិយសក៏​គេ​មិន​ឃើញ​ដែរ

22. គឺ​គេ​ដឹង​តែ​ពី​ការ​ឈឺ​ចាប់​នៅ​ក្នុង​រូប​កាយហើយ​រង​ទុក្ខ​នៅ​ក្នុង​ចិត្ត​តែ​ម្នាក់​ឯង»។

យ៉ូប 14