8. លក្ខណៈដ៏ប្រសើរឥតខ្ចោះនេះខ្ពស់លើសផ្ទៃមេឃហើយជ្រៅជាងស្ថានមនុស្សស្លាប់ទៅទៀតដែលលោកមិនអាចធ្វើ ឬយល់បានឡើយ។
9. លក្ខណៈដ៏ប្រសើរឥតខ្ចោះនេះធំជាងផែនដីហើយទូលាយជាងសមុទ្រទៅទៀត។
10. បើព្រះអង្គយាងមកចាប់អ្នកមានទោសនាំទៅតុលាការតើនរណាអាចជំទាស់នឹងព្រះអង្គបាន?
11. ព្រះជាម្ចាស់ស្គាល់មនុស្សឥតបានការយ៉ាងច្បាស់ព្រះអង្គទតឃើញអំពើទុច្ចរិតរបស់គេដោយមិនបាច់ពិចារណាវែងឆ្ងាយ។
12. មនុស្សល្ងីល្ងើប្រែទៅជាមានប្រាជ្ញាលុះត្រាណាតែសេះដុះស្នែង។