5. ខ្ញុំបន់ឲ្យតែព្រះជាម្ចាស់មានព្រះបន្ទូលគឺសូមព្រះអង្គមានព្រះបន្ទូលមកកាន់លោកផ្ទាល់តែម្ដង។
6. សូមព្រះអង្គថ្លែងប្រាប់លោកពីអាថ៌កំបាំងនៃព្រះប្រាជ្ញាញាណរបស់ព្រះអង្គដែលខ្ពស់លើសការយល់ដឹងរបស់មនុស្សពេលនោះ លោកនឹងដឹងថាព្រះជាម្ចាស់បំភ្លេចចោលនូវកំហុសមួយផ្នែករបស់លោក។
7. តើលោកអាចស្វែងយល់ជម្រៅព្រះហឫទ័យរបស់ព្រះជាម្ចាស់ឬស្គាល់លក្ខណៈដ៏ប្រសើរឥតខ្ចោះនៃព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតបានឬទេ?
8. លក្ខណៈដ៏ប្រសើរឥតខ្ចោះនេះខ្ពស់លើសផ្ទៃមេឃហើយជ្រៅជាងស្ថានមនុស្សស្លាប់ទៅទៀតដែលលោកមិនអាចធ្វើ ឬយល់បានឡើយ។
9. លក្ខណៈដ៏ប្រសើរឥតខ្ចោះនេះធំជាងផែនដីហើយទូលាយជាងសមុទ្រទៅទៀត។
10. បើព្រះអង្គយាងមកចាប់អ្នកមានទោសនាំទៅតុលាការតើនរណាអាចជំទាស់នឹងព្រះអង្គបាន?