យេរេមា 8:4-6 Khmer Standard Version (KHSV)

4. ចូរ​ប្រាប់​ពួក​គេ​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូលដូច​ត​ទៅ:«ធម្មតា អ្នក​ដួល​តែងតែ​ក្រោក​ឡើង​វិញហើយ​អ្នក​វង្វេង​ផ្លូវក៏​តែងតែ​បក​ក្រោយ​វិញ​ដែរ។

5. ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ប្រជា‌ជនក្រុង​យេរូ‌សាឡឹម​នាំ​គ្នា​វង្វេង​ចេញ​ពី​យើងហើយ​ចេះ​តែ​មាន​ចិត្ត​សាវា​ដូច្នេះ?ពួក​គេ​នៅ​តែ​ឈ្លក់​ចិត្ត​នឹង​ព្រះ​ក្លែង‌ក្លាយពួក​គេ​ពុំ​ព្រម​វិល​ត្រឡប់​មក​វិញ​ទេ!។

6. យើង​ផ្ទៀង​ត្រចៀក​ស្ដាប់ឮ​ពួក​គេ​ពោល​ពាក្យ​សុទ្ធ​តែ​ឥត​ខ្លឹមសារគ្មាន​នរណា​ម្នាក់​សោក​ស្ដាយ​ថាខ្លួន​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដោយ​ពោល​ថា“ខ្ញុំ​បាន​ធ្វើ​ខុស​ហើយ” នោះ​ឡើយគឺ​ពួក​គេ​ទាំង​អស់​គ្នា​រត់​ទៅ​ប្រព្រឹត្ត​តាមអំពើ​ចិត្ត​របស់​ខ្លួន​ដូច​សេះ​បោល​ក្នុង​សមរ‌ភូមិ។

យេរេមា 8