យេរេមា 51:47-55 Khmer Standard Version (KHSV)

47. ហេតុ​នេះ នៅ​គ្រា​ខាង​មុខយើង​នឹង​ដាក់​ទោស​ព្រះ​ក្លែង‌ក្លាយរបស់​ស្រុក​បាប៊ី‌ឡូនស្រុក​នោះ​ទាំង​មូល​នឹង​ត្រូវ​អាម៉ាស់ហើយ​នឹង​មាន​មនុស្ស​ដួល​ស្លាប់​ដោយ​មុខ​ដាវពាស‌ពេញ​ក្នុង​ទីក្រុង។

48. អ្វីៗ​នៅ​លើ​មេឃ និង​នៅ​លើ​ផែនដីនឹង​នាំ​គ្នា​ស្រែក​ហ៊ោ​យ៉ាង​សប្បាយដោយ​បាប៊ី‌ឡូន​រលំដ្បិត​មាន​សត្រូវ​ពី​ទិស​ខាង​ជើងមក​បំផ្លាញ​ក្រុង​នេះ!»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

49. បាប៊ី‌ឡូន​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើននៅ​លើ​ផែនដី​ទាំង​មូល​បាត់​បង់​ជីវិតឥឡូវ​នេះ បាប៊ី‌ឡូន​ក៏​ត្រូវ​បាត់​បង់​ជីវិត​ដែរព្រោះ​គេ​បាន​សម្លាប់​ជន‌ជាតិ​អ៊ីស្រា‌អែល។

50. អស់​អ្នក​ដែល​គេច​ផុត​ពី​មុខ​ដាវ​អើយចូរ​រត់​ទៅ​ចុះ កុំ​ឈប់​ឲ្យ​សោះចូរ​គិត​ដល់​ព្រះ‌អម្ចាស់​ពី​ចម្ងាយហើយ​នឹក​ដល់​ក្រុង​យេរូ‌សាឡឹម​ជា‌និច្ច!

51. ពួក​យើង​ធ្លាប់​អាម៉ាស់នៅ​ពេល​ឮ​ខ្មាំង​សត្រូវ​ជេរ​ប្រមាថពួក​យើង​បាន​បាក់​មុខនៅ​ពេល​សាសន៍​ដទៃ​នាំ​គ្នា​ចូល​ក្នុង​ទី‌សក្ការៈនៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

52. «ហេតុ​នេះ​ហើយ​បាន​ជា​នៅ​គ្រា​ខាង​មុខយើង​នឹង​ដាក់​ទោស​ព្រះ​ក្លែង‌ក្លាយរបស់​ជន‌ជាតិ​បាប៊ី‌ឡូនហើយ​អ្នក​របួស​នឹង​ថ្ងូរ​ពាស‌ពេញ​ក្នុង​ស្រុក​គេ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

53. ទោះ​បី​បាប៊ី‌ឡូន​លើក​ខ្លួន​ឡើង​ដល់​មេឃទោះ​បី​ពួក​គេ​សង់​បន្ទាយ​យ៉ាង​ខ្ពស់ៗ​ក្ដីក៏​យើង​នឹង​ចាត់​អ្នក​បំផ្លាញ​ឲ្យ​នាំ​គ្នា​មកប្រហារ​ក្រុង​នេះ​ដែរ»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

54. មាន​សម្រែក​លាន់​ឮ​ឡើង​ពី​ក្រុង​បាប៊ី‌ឡូនហើយ​សំឡេង​មហន្ត‌រាយ​លាន់​ឮ​ឡើងពី​ស្រុក​ខាល់ដេ

55. ដ្បិត​ព្រះ‌អម្ចាស់​កម្ទេច​ក្រុង​បាប៊ី‌ឡូនព្រះ‌អង្គ​ធ្វើ​ឲ្យ​សម្រែក​លាន់​ឮ​ក្នុង​ក្រុង​នេះប្រែ​ទៅ​ជា​ស្ងាត់​ជ្រងំកង‌ទ័ព​ដែល​មាន​សូរ​សន្ធឹក​ដូច​មហា​សាគរនាំ​គ្នា​វាយ​លុក​ក្រុង​នេះ​ដោយ​សម្រែកទ្រហឹង​អឺង‌អាប់។

យេរេមា 51