40. យើងនឹងនាំពួកគេទៅទីសត្តឃាតដូចពពែ និងចៀម។
41. ម្ដេចក៏ក្រុងសេសាកដែលពិភពលោកទាំងមូលធ្លាប់តែលើកតម្កើងត្រូវធ្លាក់ក្នុងកណ្ដាប់ដៃខ្មាំងដូច្នេះ!ម្ដេចក៏បាប៊ីឡូនក្លាយទៅជាទីស្មសានក្នុងចំណោមប្រជាជាតិនានាបែបនេះ!
42. សមុទ្រជន់លិចស្រុកបាប៊ីឡូនហើយទឹករលកក៏បក់បោកលើស្រុកនេះដែរ!
43. ក្រុងទាំងឡាយនៅស្រុកបាប៊ីឡូនត្រូវវិនាសអន្តរាយស្រុកនោះក្លាយទៅជាទីហួតហែង និងព្រៃល្បោះជាស្រុកដែលគ្មាននរណារស់នៅហើយក៏គ្មានមនុស្សណាដើរកាត់ដែរ។
44. យើងនឹងដាក់ទោសបាលដែលជាព្រះរបស់ជនជាតិបាប៊ីឡូនអ្វីៗដែលវាលេបចូលទៅនោះយើងនឹងទាញចេញមកវិញប្រជាជាតិទាំងឡាយលែងលើកគ្នាទៅរកព្រះនោះទៀតហើយរីឯកំពែងក្រុងបាប៊ីឡូនក៏រលំដែរ។