យេរេមា 51:36-44 Khmer Standard Version (KHSV)

36. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូលមក​កាន់​ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​ថា៖«យើង​នឹង​រក​យុត្តិធម៌​ឲ្យ​អ្នកយើង​នឹង​សង‌សឹក​ជំនួស​អ្នកយើង​នឹង​ធ្វើ​ឲ្យ​ទន្លេ​នៅ​ក្រុង​បាប៊ី‌ឡូនហួត‌ហែង​រហូត​ដល់​ប្រភព​ទឹក​របស់​វា។

37. ក្រុង​បាប៊ី‌ឡូន​នឹង​ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋជា​សំបុក​ឆ្កែ​ព្រៃ ធ្វើ​ឲ្យ​ប្រជា‌ជាតិ​ឯ​ទៀតៗស្រឡាំង‌កាំង និង​ព្រឺ​សម្បុរជា​កន្លែង​ដែល​គ្មាន​មនុស្ស​រស់​នៅ​ទៀត។

38. ជន‌ជាតិ​បាប៊ី‌ឡូន​នាំ​គ្នា​គ្រហឹម​ដូច​កូន​សិង្ហនិង​ដូច​សិង្ហ​ស្ទាវ

39. ពេល​ណា​ពួក​គេ​ពុះ​កញ្ជ្រោល​ដល់​កម្រិត​ហើយយើង​នឹង​រៀបចំ​ជប់‌លៀង​ឲ្យ​ពួក​គេយើង​នឹង​បង្អក​ពួក​គេ​ឲ្យ​ស្រវឹងទាល់​តែ​លេលាហើយ​ដេក​លក់​រហូត លែង​ភ្ញាក់​ទៀត- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

40. យើង​នឹង​នាំ​ពួក​គេ​ទៅ​ទី​សត្ត‌ឃាតដូច​ពពែ និង​ចៀម។

41. ម្ដេច​ក៏​ក្រុង​សេសាកដែល​ពិភព​លោក​ទាំង​មូល​ធ្លាប់​តែ​លើក​តម្កើងត្រូវ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​ខ្មាំង​ដូច្នេះ!ម្ដេច​ក៏​បាប៊ី‌ឡូន​ក្លាយ​ទៅ​ជា​ទី​ស្មសានក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​បែប​នេះ!

42. សមុទ្រ​ជន់​លិច​ស្រុក​បាប៊ី‌ឡូនហើយ​ទឹក​រលក​ក៏​បក់​បោក​លើ​ស្រុក​នេះ​ដែរ!

43. ក្រុង​ទាំង‌ឡាយ​នៅ​ស្រុក​បាប៊ី‌ឡូនត្រូវ​វិនាស​អន្តរាយស្រុក​នោះ​ក្លាយ​ទៅ​ជា​ទី​ហួត‌ហែង និង​ព្រៃ​ល្បោះជា​ស្រុក​ដែល​គ្មាន​នរណា​រស់​នៅហើយ​ក៏​គ្មាន​មនុស្ស​ណា​ដើរ​កាត់​ដែរ។

44. យើង​នឹង​ដាក់​ទោស​បាលដែល​ជា​ព្រះ​របស់​ជន‌ជាតិ​បាប៊ី‌ឡូនអ្វីៗ​ដែល​វា​លេប​ចូល​ទៅ​នោះយើង​នឹង​ទាញ​ចេញ​មក​វិញប្រជា‌ជាតិ​ទាំង‌ឡាយ​លែង​លើក​គ្នាទៅ​រក​ព្រះ​នោះ​ទៀត​ហើយរីឯ​កំពែង​ក្រុង​បាប៊ី‌ឡូន​ក៏​រលំ​ដែរ។

យេរេមា 51