យេរេមា 51:17-36 Khmer Standard Version (KHSV)

17. ពេល​ឃើញ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គមនុស្ស​ទាំង​អស់​បែរ​ជា​ងឿង‌ឆ្ងល់លែង​យល់​អ្វី​សោះជាង​មាស​បែរ​ជា​ខ្មាស​ខ្លួន​ឯងដោយ​បាន​ឆ្លាក់​រូប​ព្រះ​ឥត​បាន​ការ​ទាំង​នោះដែល​គ្មាន​វិញ្ញាណ។

18. ព្រះ​ទាំង​នោះ​ឥត​បាន​ការ​អ្វី​សោះជា​របស់​គួរ​ឲ្យ​មើល‌ងាយដែល​នឹង​ត្រូវ​វិនាស​សូន្យនៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស។

19. រីឯ​ព្រះ​របស់​លោក​យ៉ាកុប​វិញ មិន​ដូច្នោះ​ទេគឺ​ព្រះ‌អង្គ​បាន​បង្កើត​អ្វីៗ​ទាំង​អស់ព្រះ‌អង្គ​បាន​ជ្រើស​រើស​អ៊ីស្រា‌អែលធ្វើ​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ព្រះ‌អង្គព្រះ‌អង្គ​មាន​នាម​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

20. «បាប៊ី‌ឡូន​អើយកាល​ពី​មុន អ្នក​ប្រៀប​បាន​នឹង​ញញួរជា​គ្រឿង​សស្ត្រា‌វុធយើង​បាន​ប្រើ​អ្នក សម្រាប់​វាយ‌ដំ​ប្រជា‌ជាតិ​នានានិង​កម្ទេច​នគរ​ទាំង‌ឡាយ។

21. យើង​បាន​ប្រើ​អ្នក​សម្រាប់​កម្ទេច​សេះនិង​ទាហាន​ដែល​ជិះ​នៅ​លើ​វាយើង​បាន​ប្រើ​អ្នក សម្រាប់​កម្ទេចរទេះ​ចំបាំង និង​អ្នក​បរ​វា។

22. យើង​បាន​ប្រើ​អ្នកសម្រាប់​ប្រហារ​មនុស្ស​ប្រុស​ស្រីយើង​បាន​ប្រើ​អ្នកសម្រាប់​ប្រហារ​ចាស់ៗ និង​ក្មេងៗយើង​បាន​ប្រើ​អ្នកសម្រាប់​ប្រហារ​យុវជន​យុវ‌នារី

23. យើង​បាន​ប្រើ​អ្នក សម្រាប់​ប្រហារ​គង្វាលនិង​ហ្វូង​សត្វ​របស់​គេ យើង​បាន​ប្រើ​អ្នកសម្រាប់​ប្រហារ​អ្នក​ភ្ជួរ​ស្រែនិង​គោ​ដែល​គេ​ទឹមយើង​បាន​ប្រើ​អ្នកសម្រាប់​ប្រហារ​ចៅហ្វាយ​ខេត្តនិង​ទេសា‌ភិបាល។

24. យើង​នឹង​សង​ទៅ​ក្រុង​បាប៊ី‌ឡូននិង​អ្នក​ស្រុក​ខាល់ដេ​ទាំង​អស់ តាម​អំពើឃោរ‌ឃៅ​ដែល​គេ​បាន​ប្រព្រឹត្តចំពោះ​ក្រុង​ស៊ីយ៉ូនក្រោម​ក្រសែ‌ភ្នែក​របស់​អ្នក​រាល់​គ្នា- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

25. បាប៊ី‌ឡូន​អើយ យើង​នឹង​ដាក់​ទោស​អ្នកអ្នក​ប្រៀប​បាន​នឹង​ភ្នំ​មួយ ដែល​កម្ទេចផែនដី​ទាំង​មូល- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ -យើង​នឹង​លើក​ដៃ​ប្រហារ​អ្នកយើង​ប្រមៀល​អ្នក​ចុះ​ពី​លើ​ថ្ម​ភ្នំធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​ពំនូក​ភ្លើង​មួយ។

26. គេ​នឹង​លែង​យក​ថ្ម​គ្រឹះ​ដ៏​មាន​តម្លៃឬ​ថ្ម​សម្រាប់​ធ្វើ​ជា​សសរចេញ​ពី​អ្នក​ទៀត​ឡើយដ្បិត​អ្នក​ត្រូវ​វិនាស​ហិន‌ហោច​រហូត​ត​ទៅ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

27. ចូរ​លើក​ទង់​សញ្ញា​វាយ​លុក​ស្រុក​នេះ!ចូរ​ផ្លុំ​ស្នែង​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ!ចូរ​ប្រមូល​ប្រជា‌ជាតិ​នានា​វាយ​លុក​ក្រុង​នេះ!ចូរ​ហៅ​នគរ​ទាំង‌ឡាយ គឺ​នគរ​អារ៉ា‌រ៉ាតមិនី និង​អ័ស‌ក្នាស មក​ច្បាំង​នឹង​ក្រុង​នេះ!ចូរ​តែង‌តាំង​ឲ្យ​មាន​អ្នក​កេណ្ឌ​ទ័ពចូរ​បញ្ជូន​ទ័ព​សេះ​យ៉ាង​ច្រើន​កុះ‌ករ​ដូច​កណ្ដូប!

28. ចូរ​ប្រមូល​ប្រជា‌ជាតិ​នានា​វាយ​លុក​ក្រុង​នេះដោយ​រួម​ជា​មួយ​ស្ដេច​ស្រុក​មេឌីព្រម​ទាំង​ពួក​ចៅហ្វាយ​ខេត្ត ទេសា‌ភិបាលនិង​នគរ​ចំណុះ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ។

29. ផែនដី​កក្រើក​រំពើក និង​ញាប់‌ញ័រ នៅ​ពេលដែល​ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ចំពោះ​ក្រុង​បាប៊ី‌ឡូនតាម​គម្រោង‌ការ​របស់​ព្រះ‌អង្គគឺ​ធ្វើ​ឲ្យ​ក្រុង​នេះ​ក្លាយ​ទៅ​ជា​ទី​ស្មសានគ្មាន​មនុស្ស​រស់​នៅ។

30. ពួក​ទាហាន​ដ៏​ពូកែ​របស់​ស្រុក​បាប៊ី‌ឡូនឈប់​ច្បាំង ហើយ​សំងំ​នៅ​ក្នុង​បន្ទាយ។ពួក​គេ​បាត់​បង់​សេចក្ដី​ក្លា‌ហានធ្លាក់​ខ្លួន​ខ្សោយ​ដូច​មនុស្ស​ស្រី។ខ្មាំង​សត្រូវ​ដុត​បំផ្លាញ​ផ្ទះ​របស់​ពួក​គេហើយ​កម្ទេច​រនុក​ទ្វារ​របស់​ពួក​គេ​ចោល​ដែរ។

31. អ្នក​រត់​នាំ​គ្នា​រត់​បណ្ដាក់​គ្នាអ្នក​នាំ​សារ​ក៏​នាំ​ដំណឹង​តៗ​គ្នាដើម្បី​ទៅ​ទូល​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ថា:សត្រូវ​វាយ​យក​បាន​ទីក្រុងពី​ជាយ​ម្ខាង ទៅ​ជាយ​ម្ខាង​ទៀត។

32. សត្រូវ​កាន់​កាប់​ផ្លូវ​ទឹក​ទាំង‌ឡាយព្រម​ទាំង​ដុត​កម្ទេច​បន្ទាយ​ផងទាហាន​បាប៊ី‌ឡូន​នាំ​គ្នា​ធ្លាក់​ទឹក​ចិត្ត»។

33. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ជា​ព្រះ​របស់ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ថា៖«ក្រុង​បាប៊ី‌ឡូន​ប្រៀប​បាន​នឹង​លាន​បោក​ស្រូវនៅ​តែ​បន្តិច​ទៀត ដល់​ពេល​គេ​ច្រូត​កាត់ក្រុង​នេះ​ហើយ!»។

34. ក្រុង​ស៊ីយ៉ូន​ពោល​ថា:នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូនបាន​លេប និង​កម្ទេច​ខ្ញុំធ្វើ​ឲ្យ​ខ្ញុំ​ប្រៀប​បាន​នឹង​ចាន​គ្មាន​អាហារស្ដេច​នេះ​ប្រៀប​បាន​នឹង​នាគ​ដែល​លេប​ខ្ញុំស្ដេច​នេះ​ត្របាក់​លេប​អ្វីៗ​ដ៏​មាន​តម្លៃ​នៅ​ក្នុង​ខ្ញុំរួច​ខ្ជាក់​ខ្ញុំ​ចោល។

35. អ្នក​ក្រុង​ស៊ីយ៉ូន​ពោល​ថាសូម​ឲ្យ​ពួក​បាប៊ី‌ឡូន​រង​នូវ​អំពើ​ឃោរ‌ឃៅដែល​គេ​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ។អ្នក​ក្រុង​យេរូ‌សាឡឹម​ពោល​ថាសូម​ឲ្យ​ពួក​ខាល់ដេ​ទទួល​ទោសព្រោះ​តែ​បាន​បង្ហូរ​ឈាម​ខ្ញុំ។

36. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូលមក​កាន់​ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​ថា៖«យើង​នឹង​រក​យុត្តិធម៌​ឲ្យ​អ្នកយើង​នឹង​សង‌សឹក​ជំនួស​អ្នកយើង​នឹង​ធ្វើ​ឲ្យ​ទន្លេ​នៅ​ក្រុង​បាប៊ី‌ឡូនហួត‌ហែង​រហូត​ដល់​ប្រភព​ទឹក​របស់​វា។

យេរេមា 51