យេរេមា 50:7-14 Khmer Standard Version (KHSV)

7. អស់​អ្នក​ដែល​ជួប​ពួក​គេ នាំ​គ្នា​ខាំ​ហែក​ស៊ី​សាច់ហើយ​បច្ចា‌មិត្ត​របស់​ពួក​គេ​ពោល​ថា:“បើ​យើង​សម្លាប់​ពួក​គេ យើង​គ្មាន​កំហុស​អ្វី​ទេព្រោះ​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​បាបទាស់​នឹង​ព្រះ‌ហឫទ័យ​របស់ព្រះ‌អម្ចាស់!”។ដូនតា​របស់​ពួក​គេ​បាន​សង្ឃឹម​លើ​ព្រះ‌អម្ចាស់ដែល​ជា​ប្រភព​នៃ​សេចក្ដី​សុចរិត។

8. ចូរ​នាំ​គ្នា​រត់​ចេញ​ពី​ក្រុង​បាប៊ី‌ឡូនចូរ​ចាក​ចេញ​ពី​ស្រុក​ខាល់ដេ!ចូរ​ធ្វើ​ដូច​ជា​ពពែ​ឈ្មោលដែល​នៅ​ខាង​មុខ​ហ្វូង​ចៀម។

9. យើង​នឹង​ប្រមូល​ប្រជា‌ជាតិ​នានាដែល​ជា​មហា​អំណាច ពី​ស្រុក​ខាង​ជើងឲ្យ​មក​វាយ​លុក​ក្រុង​បាប៊ី‌ឡូន។ប្រជា‌ជាតិ​ទាំង​នោះ​នឹង​រៀប​ក្បួន​ទ័ពវាយ​យក​ក្រុង​នេះព្រួញ​របស់​ពួក​គេ​បាញ់​មិន​ចេះ​ខុស​ទេគឺ​ប្រៀប​ដូច​ជា​ទាហាន​ដ៏​មាន​ថ្វី​ដៃដែល​ឥត​ត្រឡប់​មក​វិញដោយ​ពុំ​បាន​ប្រហារ​ជីវិត​មនុស្ស​ឡើយ។

10. ខ្មាំង​នឹង​រឹប​អូស​យក​សម្បត្តិ​របស់​ស្រុក​ខាល់ដេហើយ​អស់​អ្នក​ដែល​រឹប​អូស​យក​សម្បត្តិរបស់​ស្រុក​នោះ មុខ​ជា​បាន​ស្កប់‌ស្កល់​មិន​ខាន- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

11. ជន‌ជាតិ​បាប៊ី‌ឡូន​អើយ អ្នក​រាល់​គ្នា​បាន​រឹប​អូសយក​ទ្រព្យ​សម្បត្តិ​នៃ​ប្រជា‌ជន​របស់​យើងម្ដេច​ក៏​មិន​នាំ​គ្នា​រីក‌រាយ និង​លោត​កព្ឆោង​ទៅ!ចូរ​លោត​ដូច​គោ​ញី​ដែល​កំពុង​ពេញ​កម្លាំងចូរ​ស្រែក​ហ៊ោ​កញ្ជ្រៀវ​ដូច​សេះ​ខ្លាំង​ពូកែ​ទៅ!

12. ក្រុង​បាប៊ី‌ឡូន​ជា​ម្ដាយ​របស់​អ្នក​រាល់​គ្នានឹង​ត្រូវ​អាម៉ាស់ ហើយ​បាក់​មុខ។បាប៊ី‌ឡូន​នឹង​ក្លាយ​ទៅ​ជា​ប្រជា‌ជាតិ​មួយអន់​ជាង​គេ​បំផុតទឹក​ដី​របស់​គេ​ក្លាយ​ទៅ​ជា​ទី​ស្មសានជា​ដី​ហួត‌ហែង និង​ជា​ព្រៃ​ល្បោះ»។

13. ដោយ‌សារ​ព្រះ‌ពិរោធ​របស់​ព្រះ‌អម្ចាស់បាប៊ី‌ឡូន​នឹង​ក្លាយ​ទៅ​ជា​កន្លែង​ដែលគ្មាន​នរណា​រស់​នៅគឺ​ក្រុង​បាប៊ី‌ឡូន​ទាំង​មូល​នឹង​វិនាស​ហិន‌ហោចអស់​អ្នក​ដែល​ដើរ​ក្បែរ​នោះ នឹង​ព្រឺ​សម្បុរហើយ​ស្រឡាំង‌កាំងដោយ​ឃើញ​សំណល់​បាក់​បែក​ទាំង​ប៉ុន្មាន។

14. ទ័ព​បាញ់​ព្រួញ​អើយ ចូរ​តំរៀប​គ្នា​វាយ​លុកនិង​ព័ទ្ធ​ជុំ‌វិញ​ក្រុង​បាប៊ី‌ឡូន​ទៅ!ចូរ​បាញ់​ព្រួញ​តម្រង់​ទៅ​ក្រុង​នេះដោយ​ឥត​ខ្លាច​ខាត​ព្រួញ​ឡើយដ្បិត​ក្រុង​នេះ​បាន​ប្រព្រឹត្ត​អំពើ​បាបប្រឆាំង​នឹង​ព្រះ‌អម្ចាស់!

យេរេមា 50