30. «ហេតុនេះហើយបានជានៅថ្ងៃនោះយុវជនរបស់ពួកគេដួលស្លាប់នៅតាមផ្លូវរីឯទាហានទាំងអស់ក៏បាត់បង់ជីវិតដែរ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
31. ក្រុងបាប៊ីឡូនដ៏ព្រហើនអើយយើងនឹងដាក់ទោសអ្នកថ្ងៃដែលអ្នកទទួលទារុណកម្មមកដល់ហើយ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូល។
32. ក្រុងដ៏ព្រហើននេះ ត្រូវជំពប់ដួលគ្មាននរណាជួយលើកវាឡើងវិញទេយើងដុតកម្ទេចក្រុងនានានៅស្រុកបាប៊ីឡូនហើយភ្លើងនឹងឆាបឆេះគ្រប់ទិសទី»។
33. ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖«ប្រជាជនអ៊ីស្រាអែល និងប្រជាជនយូដាត្រូវបាប៊ីឡូនសង្កត់សង្កិនរួមជាមួយគ្នាអស់អ្នកដែលបានកៀរពួកគេទៅជាឈ្លើយនៅតែឃុំពួកគេទុកដដែលមិនព្រមលែងពួកគេឡើយ»។