យេរេមា 50:23-29 Khmer Standard Version (KHSV)

23. បាប៊ី‌ឡូន​ដែល​ប្រៀប​ដូច​ជា​ញញួរ​ដំ​កម្ទេចផែនដី​ទាំង​មូលបែរ​ជា​បាក់​បែក​ខ្ទេច‌ខ្ទី​អស់!ម្ដេច​ក៏​បាប៊ី‌ឡូន​ក្លាយ​ទៅ​ជា​ទី​ស្មសានក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​ដូច្នេះ!

24. បាប៊ី‌ឡូន​អើយ យើង​បាន​ដាក់​អន្ទាក់​អ្នកហើយ​អ្នក​ក៏​ជាប់​អន្ទាក់​នេះ ដោយ​មិន​ដឹង​ខ្លួនពេល​គេ​ឃើញ​អ្នក គេ​ចាប់​យក​ភ្លាមព្រោះ​អ្នក​ហ៊ាន​រក​រឿង​ព្រះ‌អម្ចាស់។

25. ព្រះ‌អម្ចាស់​បាន​បើក​ឃ្លាំង​របស់​ព្រះ‌អង្គហើយ​យក​គ្រឿង​សស្ត្រា‌វុធនៃ​ព្រះ‌ពិរោធ​ចេញ​មកដ្បិត​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ត្រូវ​ការ​ប្រើគ្រឿង​សស្ត្រា‌វុធ​ទាំង​នេះ នៅ​ស្រុក​ខាល់ដេ។

26. ចូរ​នាំ​គ្នា​មក​ពី​ទី​ដាច់​ស្រយាល​នៃ​ផែនដីដើម្បី​វាយ​ប្រហារ​បាប៊ី‌ឡូនចូរ​បើក​ជង្រុក​របស់​ពួក​គេចូរ​កម្ទេច​ក្រុង​នេះ ហើយ​បំផ្លាញ​ទាំង​អស់ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់កុំ​ទុក​ឲ្យ​នៅ​សេស‌សល់​អ្វី​ឡើយ។

27. ចូរ​សម្លាប់​មេ‌ទ័ព​ទាំង​អស់​នៅ​ស្រុក​នោះដូច​គោ​ដែល​គេ​សម្លាប់​នៅ​ទី​សត្ត‌ឃាត!ពួក​គេ​មុខ​ជា​វេទនា​ពុំ‌ខានដ្បិត​ថ្ងៃ​ដែល​ពួក​គេ​ទទួល​ទារុណ‌កម្មមក​ដល់​ហើយ។

28. ប្រជា‌ជន​ដែល​រត់​ភៀស​ខ្លួន​ចេញ​ពី​ក្រុងបាប៊ី‌ឡូន ប្រកាស​ឲ្យ​អ្នក​ក្រុង​ស៊ីយ៉ូន​ដឹង​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ទ្រង់​សង‌សឹក​ហើយគឺ​ព្រះ‌អង្គ​សង‌សឹក​ពួក​បាប៊ី‌ឡូនព្រោះ​គេ​បាន​កម្ទេច​ព្រះ‌វិហារ​របស់​ព្រះ‌អង្គ!

29. ចូរ​កោះ​ហៅ​អ្នក​បាញ់​ព្រួញ គឺ​អ្នក​បាញ់​ព្រួញដ៏​ពូកែ​ទាំង​ប៉ុន្មាន មក​វាយ​លុក​បាប៊ី‌ឡូនចូរ​បោះ​ទ័ព​ជុំ‌វិញ​ក្រុង​នេះកុំ​ឲ្យ​នរណា​ម្នាក់​រត់​រួច​ឡើយ។ចូរ​សង​ពួក​បាប៊ី‌ឡូន​វិញ តាម​អំពើ​របស់​ពួក​គេពួក​គេ​ធ្លាប់​ប្រព្រឹត្ត​យ៉ាង​ណាចូរ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​វិញ​យ៉ាង​នោះ​ដែរដ្បិត​ពួក​គេ​វាយ‌ឫក​ព្រហើន​ដាក់​ព្រះ‌អម្ចាស់ជា​ព្រះ​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។

យេរេមា 50