យេរេមា 50:15-20 Khmer Standard Version (KHSV)

15. ចូរ​ស្រែក​ជយ‌ឃោស​ពី​គ្រប់​ទិស‌ទីដ្បិត​ក្រុង​នេះ​លើក​ដៃ​សុំ​ចុះ​ចាញ់​ហើយ។គ្រឹះ​របស់​វា​ត្រូវ​កក្រើកហើយ​កំពែង​របស់​វា​ក៏​រលំ​ដែរដ្បិត​ព្រះ‌អម្ចាស់​សង‌សឹក​នឹង​ក្រុង​នេះដូច្នេះ ចូរ​សង‌សឹក​នឹង​ក្រុង​បាប៊ី‌ឡូនដោយ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​តាម​អំពើ​ដែលពួក​គេ​ធ្លាប់​ប្រព្រឹត្ត។

16. ចូរ​កុំ​ទុក​ឲ្យ​មាន​អ្នក​សាប​ព្រោះឬ​អ្នក​ច្រូត​កាត់ រស់​នៅ​ក្នុង​ស្រុក​បាប៊ី‌ឡូនទៀត​ឡើយ។រីឯ​ជន​បរទេស​រស់​នៅ​ក្នុង​ក្រុង​នេះ ត្រូវ​រត់​គេចពី​មុខ​ដាវ​របស់​កង‌ទ័ព​ដែល​មក​វាយ​លុកហើយ​ម្នាក់ៗ​វិល​ទៅ​រក​ប្រជា‌ជននិង​រត់​ទៅ​ស្រុក​កំណើត​របស់​ខ្លួន​វិញ។

17. អ៊ីស្រា‌អែល​ប្រៀប​បាន​នឹង​ចៀម​វង្វេងដែល​ត្រូវ​ហ្វូង​សិង្ហ​ដេញ​ខាំមុន​ដំបូង ស្ដេច​ស្រុក​អាស្ស៊ីរី​ខាំ​អ៊ីស្រា‌អែលបន្ទាប់​មក នេប៊ូ‌ក្នេសា​ស្ដេច​ស្រុក​បាប៊ី‌ឡូនហែក​ស៊ី និង​កម្ទេច​ឆ្អឹង​អ៊ីស្រា‌អែល។

18. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់នៃ​ពិភពទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែលមាន​ព្រះ‌បន្ទូល​ថា៖«យើង​នឹង​ធ្វើ​ទោស​ស្ដេច​ស្រុក​បាប៊ី‌ឡូននិង​ស្រុក​របស់​គេដូច​យើង​បាន​ធ្វើ​ទោស​ស្ដេច​ស្រុក​អាស្ស៊ីរី​ដែរ។

19. យើង​នឹង​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យវិល​ត្រឡប់​មក​ស្រុក​របស់​ខ្លួន​វិញពួក​គេ​នឹង​រស់​នៅ​លើ​ភ្នំ​កើមែល និង​ភ្នំ​បាសានហើយ​ពួក​គេ​នឹង​បរិភោគ​ឆ្អែត​បរិបូណ៌នៅ​លើ​ភ្នំ​អេប្រាអ៊ីម និង​ភ្នំ​កាឡាដ។

20. នៅ​គ្រា​នោះ គេ​រក​មើល​កំហុស​របស់ជន‌ជាតិ​អ៊ីស្រា‌អែល​លែង​ឃើញ​ទៀត​ហើយរីឯ​អំពើ​បាប​របស់​ជន‌ជាតិ​យូដាក៏​ពុំ​ឃើញ​មាន​ទៀត​ដែរដ្បិត​យើង​លើក‌លែង​ទោស​អស់​អ្នក​ដែល​យើងទុក​ឲ្យ​នៅ​សេស‌សល់​ពី​ស្លាប់»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

យេរេមា 50