27. កូនចៅយ៉ាកុបជាអ្នកបម្រើរបស់យើងអើយកុំភ័យខ្លាចអ្វីឡើយ!កូនចៅអ៊ីស្រាអែលអើយ កុំអស់សង្ឃឹម!យើងនឹងសង្គ្រោះអ្នកឲ្យវិលត្រឡប់មកពីទឹកដីដ៏ឆ្ងាយវិញយើងនឹងសង្គ្រោះពូជពង្សរបស់អ្នកពីស្រុកដែលគេជាប់ជាឈ្លើយ។កូនចៅយ៉ាកុបនឹងវិលមកវិញគេនឹងរស់នៅយ៉ាងសុខក្សេមក្សាន្តគ្មាននរណាមកធ្វើទុក្ខគេទៀតឡើយ។
28. កូនចៅយ៉ាកុបជាអ្នកបម្រើរបស់យើងអើយកុំភ័យខ្លាចអ្វីឡើយ!- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យើងស្ថិតនៅជាមួយអ្នកយើងនឹងលុបបំបាត់ប្រជាជាតិនានាដែលយើងបានកំចាត់កំចាយអ្នកឲ្យទៅនៅក្នុងចំណោមពួកគេតែយើងមិនលុបបំបាត់អ្នកឡើយ។យើងបានដាក់ទោសអ្នកដោយយុត្តិធម៌យើងមិនអាចចាត់ទុកអ្នកថាគ្មានទោសបានទេ»។