20. ស្រុកអេស៊ីបប្រៀបបាននឹងគោញីស្ទាវដ៏ស្អាតតែនឹងមានមូសដ៏សាហាវពីទិសខាងជើងមកខាំ។
21. ពួកទាហានដែលស្រុកអេស៊ីបជួលមកច្បាំងឲ្យពួកគេសុទ្ធតែមានសាច់មានឈាមដូចគោបំប៉នតែទាហានទាំងនោះក៏បកក្រោយដែរគេរត់ទាំងអស់គ្នា គ្មាននរណាស៊ូទ្រាំបានទេដ្បិតថ្ងៃមហន្តរាយគឺជាពេលដែលយើងដាក់ទោសពួកគេបានធ្លាក់មកលើពួកគេហើយ។
22. ពេលសត្រូវលើកទ័ពមកវាយលុកពួកគេកងទ័ពអេស៊ីបនាំគ្នារត់ទៅ យ៉ាងស្ងៀមស្ងាត់ដូចពស់ដែលកំពុងលូន។សត្រូវមកវាយពួកគេ ដូចអ្នកកាប់អុសកាន់ពូថៅ បម្រុងកាប់រំលំដើមឈើ។
23. ទ័ពសត្រូវនាំគ្នាកាប់ព្រៃឈើទោះបីព្រៃនោះពិបាកចូលក៏ដោយដ្បិតពួកគេមានចំនួនច្រើនឥតគណនាគឺច្រើនជាងហ្វូងកណ្ដូបទៅទៀត។- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
24. ប្រជាជននៅស្រុកអេស៊ីបត្រូវអាម៉ាស់ពួកគេធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ប្រជាជនដែលមកពីទិសខាងជើង»។