16. ព្រះអង្គក៏បានផ្ដួលទាហានមួយចំនួនធំដែរពួកគេដួលគរលើគ្នា ទាំងពោលថាចូរយើងក្រោកឡើង វិលត្រឡប់ទៅស្រុកយើងវិលត្រឡប់ទៅមាតុភូមិរបស់យើងវិញដើម្បីគេចឲ្យផុតពីសង្គ្រាមដ៏សាហាវនេះ។
17. នៅទីនោះ គេនឹងដាក់ងារព្រះចៅផារ៉ោនជាស្ដេចស្រុកអេស៊ីបថា“កោកៗ តែឥតបានការអ្វី!”»។
18. ព្រះមហាក្សត្រដែលមានព្រះនាមថា ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូល ដោយយកព្រះជន្មរបស់ព្រះអង្គផ្ទាល់ជាសាក្សីថា៖«តាបោរ ពិតជាភ្នំមួយក្នុងចំណោមភ្នំឯទៀតៗហើយភ្នំកើមែលនៅជាប់នឹងសមុទ្រយ៉ាងណាខ្មាំងសត្រូវពិតជាមកដល់យ៉ាងនោះដែរ។
19. ប្រជាជនស្រុកអេស៊ីបអើយចូរវេចបង្វេចទៅដ្បិតខ្មាំងនឹងកៀរអ្នកទៅជាឈ្លើយ។ក្រុងណូបនឹងក្លាយទៅជាទីស្មសានជាកន្លែងដែលឆេះខ្ទេចខ្ទីគ្មាននរណារស់នៅ។
20. ស្រុកអេស៊ីបប្រៀបបាននឹងគោញីស្ទាវដ៏ស្អាតតែនឹងមានមូសដ៏សាហាវពីទិសខាងជើងមកខាំ។
21. ពួកទាហានដែលស្រុកអេស៊ីបជួលមកច្បាំងឲ្យពួកគេសុទ្ធតែមានសាច់មានឈាមដូចគោបំប៉នតែទាហានទាំងនោះក៏បកក្រោយដែរគេរត់ទាំងអស់គ្នា គ្មាននរណាស៊ូទ្រាំបានទេដ្បិតថ្ងៃមហន្តរាយគឺជាពេលដែលយើងដាក់ទោសពួកគេបានធ្លាក់មកលើពួកគេហើយ។
22. ពេលសត្រូវលើកទ័ពមកវាយលុកពួកគេកងទ័ពអេស៊ីបនាំគ្នារត់ទៅ យ៉ាងស្ងៀមស្ងាត់ដូចពស់ដែលកំពុងលូន។សត្រូវមកវាយពួកគេ ដូចអ្នកកាប់អុសកាន់ពូថៅ បម្រុងកាប់រំលំដើមឈើ។