យេរេមា 40:13-16 Khmer Standard Version (KHSV)

13. លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ការ៉ា និង​មេ​ទាហាន​ទាំង​អស់​នៅ​តាម​ព្រៃ នាំ​គ្នា​មក​ជួប​លោក​កេដា‌លា​នៅ​មីសប៉ា

14. ជម្រាប​ថា៖ «តើ​លោក​ជ្រាប​ឬ​ទេ បាលីស ជា​ស្ដេច​របស់​ជន‌ជាតិ​អាំម៉ូន ចាត់​លោក​អ៊ីស្មា‌អែល​ជា​កូន​របស់​លោក​នេថា‌នា ឲ្យ​មក​សម្លាប់​លោក?»។ ប៉ុន្តែ លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម មិន​ជឿ​ពាក្យ​អ្នក​ទាំង​នោះ​ទេ។

15. លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ការ៉ា ជម្រាប​លោក​កេដា‌លា​ជា​សម្ងាត់ នៅ​មីសប៉ា​ថា៖ «សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​សម្លាប់​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា​ចុះ គ្មាន​នរណា​ដឹង​ទេ។ មិន​ត្រូវ​ទុក​ឲ្យ​គាត់​ប្រហារ​ជីវិត​លោក ហើយ​ឲ្យ​ជន‌ជាតិ​យូដា​ដែល​ប្រមូល​គ្នា​នៅ​ជុំ‌វិញ​លោក ត្រូវ​ខ្ចាត់‌ខ្ចាយ និង​ឲ្យ​ជន‌ជាតិ​យូដា​ដែល​នៅ​សេស‌សល់ ត្រូវ​វិនាស​អន្តរាយ​នោះ​ឡើយ»។

16. លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម តប​ទៅ​លោក​យ៉ូហាណាន​ជា​កូន​របស់​លោក​ការ៉ា​វិញ​ថា៖ «កុំ​ធ្វើ​ដូច្នោះ​ឲ្យ​សោះ ដ្បិត​សេចក្ដី​ដែល​លោក​ពោល​អំពី​លោក​អ៊ីស្មា‌អែល​នោះ មិន​ពិត​ទេ!»។

យេរេមា 40