11. រីឯជនជាតិយូដាទាំងអស់ដែលរស់នៅក្នុងស្រុកម៉ូអាប់ ស្រុកអាំម៉ូន ស្រុកអេដុម និងស្រុកឯទៀតៗ ក៏ឮដំណឹងថា ស្ដេចស្រុកបាប៊ីឡូនទុកប្រជាជនមួយចំនួនដែលនៅសេសសល់ ឲ្យរស់ក្នុងស្រុកយូដា ហើយតែងតាំងលោកកេដាលា ជាកូនរបស់លោកអហ៊ីកាម និងជាចៅរបស់លោកសាផាន ឲ្យគ្រប់គ្រងលើអ្នកទាំងនោះដែរ។
12. ដូច្នេះ ជនជាតិយូដាទាំងអស់នាំគ្នាវិលពីគ្រប់ទីកន្លែង ដែលពួកគេខ្ចាត់ខ្ចាយទៅ ហើយត្រឡប់មករកលោកកេដាលា នៅមីសប៉ា ក្នុងស្រុកយូដាវិញ។ ពួកគេបេះផ្លែទំពាំងបាយជូរ និងផ្លែឈើឯទៀតៗបានយ៉ាងច្រើន។
13. លោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា និងមេទាហានទាំងអស់នៅតាមព្រៃ នាំគ្នាមកជួបលោកកេដាលានៅមីសប៉ា
14. ជម្រាបថា៖ «តើលោកជ្រាបឬទេ បាលីស ជាស្ដេចរបស់ជនជាតិអាំម៉ូន ចាត់លោកអ៊ីស្មាអែលជាកូនរបស់លោកនេថានា ឲ្យមកសម្លាប់លោក?»។ ប៉ុន្តែ លោកកេដាលា ជាកូនរបស់លោកអហ៊ីកាម មិនជឿពាក្យអ្នកទាំងនោះទេ។