យេរេមា 32:5-8 Khmer Standard Version (KHSV)

5. ហើយ​ស្ដេច​ស្រុក​បាប៊ី‌ឡូន​នឹង​នាំ​ស្ដេច​សេដេ‌គា​ទៅ​ស្រុក​បាប៊ី‌ឡូន​ទៀត​ផង។ ស្ដេច​ត្រូវ​នៅ​ទី​នោះ​រហូត​ដល់​ពេល​ដែល​យើង​ប្រោស‌ប្រណី” - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ បើ​អ្នក​រាល់​គ្នា​នៅ​តែ​ធ្វើ​សឹក​ជា​មួយ​ជន‌ជាតិ​ខាល់ដេ អ្នក​រាល់​គ្នា​ពុំ​អាច​ឈ្នះ​បាន​ឡើយ»។

6. លោក​យេរេមា​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ:

7. ហាណា‌មាល​កូន​របស់​សាលូម ជា​ឪពុក​មា​របស់​អ្នក នឹង​មក​ជួប​អ្នក ហើយ​ពោល​ថា “សូម​បង​ទិញ​ដី​ចម្ការ​របស់​ខ្ញុំ​នៅ​ភូមិ​អាណា‌ថោត​ទៅ ដ្បិត​បង​មាន​សិទ្ធិ​ទិញ​មុន​គេ យក​មក​ធ្វើ​ជា​កម្មសិទ្ធិ” »។

8. លោក​ហាណា‌មាល ជា​កូន​ឪពុក​មា​របស់​ខ្ញុំ មក​ជួប​ខ្ញុំ​នៅ​ទី​ឃុំ‌ឃាំង ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​មែន។ គាត់​ពោល​មក​ខ្ញុំ​ថា៖ «សូម​បង​ទិញ​ដី​ចម្ការ​របស់​ខ្ញុំ​នៅ​ភូមិ​អាណា‌ថោត ក្នុង​ស្រុក​បេន‌យ៉ាមីន​ទៅ ដ្បិត​បង​មាន​សិទ្ធិ​ទិញ​មុន​គេ យក​មក​ធ្វើ​ជា​កម្មសិទ្ធិ!»។ ពេល​នោះ ខ្ញុំ​យល់​ឃើញ​ថា នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​មែន។

យេរេមា 32