យេរេមា 32:1-3 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្យាការី​យេរេមា នៅ​ឆ្នាំ​ទី​ដប់​នៃ​រជ្ជកាល​ព្រះ‌បាទ​សេដេ‌គា​ជា​ស្ដេច​ស្រុក​យូដា ត្រូវ​នឹង​ឆ្នាំ​ទី​ដប់​ប្រាំ​បី នៃ​រជ្ជកាល​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា។

2. ពេល​នោះ កង‌ទ័ព​របស់​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម។ រីឯ​ព្យាការី​យេរេមា​ត្រូវ​គេ​ឃុំ​នៅ​ពន្ធ‌នាគារ ក្នុង​វាំង​ស្ដេច​ស្រុក​យូដា។

3. ព្រះ‌បាទ​សេដេ‌គា​ជា​ស្ដេច​ស្រុក​យូដា ឲ្យ​គេ​យក​លោក​ទៅ​ឃុំ‌ឃាំង​ទាំង​មាន​រាជ‌ឱង្ការ​ដូច​ត​ទៅ៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ប្រកាស​ពាក្យ​ទាំង​នេះ​ថា: ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “យើង​នឹង​ប្រគល់​ក្រុង​នេះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន ហើយ​ស្ដេច​នោះ​នឹង​ដណ្ដើម​យក​ទីក្រុង។

យេរេមា 32