34. គេនឹងលែងបង្រៀនជនរួមជាតិរបស់ខ្លួន គេក៏លែងនិយាយប្រាប់បងប្អូនរបស់ខ្លួនថា “ត្រូវតែស្គាល់ព្រះអម្ចាស់” ទៀតហើយ ព្រោះតាំងពីអ្នកតូចបំផុតរហូតដល់អ្នកធំបំផុត គេនឹងស្គាល់យើងគ្រប់ៗគ្នា។ យើងអត់អោនឲ្យគេចំពោះអំពើទុច្ចរិត ដែលគេបានប្រព្រឹត្ត ហើយយើងក៏លែងនឹកនាពីអំពើបាបរបស់គេទៀតដែរ» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
35. ព្រះអម្ចាស់ដែលតែងតាំងព្រះអាទិត្យឲ្យបំភ្លឺនៅពេលថ្ងៃហើយព្រះច័ន្ទ និងហ្វូងតារាបំភ្លឺនៅពេលយប់ តាមពេលកំណត់ព្រះអង្គធ្វើឲ្យកក្រើកទឹកសមុទ្រនិងមានរលកបក់បោកព្រះអង្គដែលមានព្រះនាមថា“ព្រះអម្ចាស់នៃពិភពទាំងមូល” មានព្រះបន្ទូលថា៖
36. «ប្រសិនបើច្បាប់ធម្មជាតិទាំងនេះលែងមាននោះអ៊ីស្រាអែលក៏លែងមានឈ្មោះជាប្រជាជាតិនៅចំពោះមុខយើងរហូតតទៅដែរ»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
37. ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា៖«ប្រសិនបើគេអាចវាស់បណ្ដោយផ្ទៃមេឃនិងជម្រៅផែនដីបាននោះយើងក៏បោះបង់ចោលពូជពង្សអ៊ីស្រាអែលព្រោះតែអំពើទាំងប៉ុន្មានដែលពួកគេប្រព្រឹត្តដែរ»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
38. នៅគ្រាខាងមុខ គេនឹងសង់ទីក្រុងឡើងវិញថ្វាយព្រះអម្ចាស់ គឺចាប់តាំងពីប៉មហាណានាលរហូតដល់ទ្វារនៅជ្រុងកំពែង។
39. គេនឹងកំណត់ព្រំប្រទល់ថ្មីរបស់ទីក្រុង ចាប់ពីកន្លែងនោះឆ្ពោះទៅទិសខាងលិច រហូតដល់ភ្នំការេប រួចបត់ឆ្ពោះទៅកូអាត។
40. ជ្រលងភ្នំសាកសព និងផេះទាំងមូល ហើយចន្លោះទាំងប៉ុន្មានដែលលាតសន្ធឹងរហូតដល់ជ្រោះកេដ្រូន និងជ្រុងទ្វារសេះ ដែលនៅខាងកើត ត្រូវញែកថ្វាយព្រះអម្ចាស់។ កន្លែងទាំងនោះ នឹងមិនត្រូវគាស់ ឬកម្ទេចឡើយ។