18. យើងឮអេប្រាអ៊ីមយំរៀបរាប់ថា:“ព្រះអង្គបានដាក់ទោសទូលបង្គំហើយទូលបង្គំក៏ទទួលទោសដូចកូនគោដែលមិនទាន់ផ្សាំង។សូមនាំទូលបង្គំឲ្យវិលមកវិញនោះទូលបង្គំនឹងវិលមកវិញដ្បិតព្រះអង្គជាព្រះអម្ចាស់និងជាព្រះរបស់ទូលបង្គំ។
19. ទូលបង្គំវិលមកវិញ ទាំងនឹកស្ដាយកំហុស។ពេលដឹងខ្លួនខុសទូលបង្គំក៏គក់ទ្រូងនឹកស្ដាយ ហើយអៀនខ្មាស។ទូលបង្គំបាក់មុខ ព្រោះតែអំពើដែលទូលបង្គំប្រព្រឹត្តកាលនៅពីក្មេង”។
20. អេប្រាអ៊ីមជាកូនសម្លាញ់ជាកូនសំណព្វចិត្តរបស់យើង។ពេលណាយើងគិតនឹងដាក់ទោសអេប្រាអ៊ីមយើងចេះតែនឹកឃើញគេជានិច្ចយើងខ្លោចចិត្តអាណិតគេយើងស្រឡាញ់គេខ្លាំងណាស់»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
21. «ចូរលើកទង់សញ្ញា និងបង្គោលចំណាំឡើងចូរប្រុងប្រយ័ត្ននឹងផ្លូវដែលអ្នកដើរនាងព្រហ្មចារីអ៊ីស្រាអែលអើយចូរវិលត្រឡប់មកវិញចូរវិលត្រឡប់មកក្រុងនានារបស់នាងវិញ។
22. កូនស្រីដែលបះបោរអើយតើនាងនៅតែដើរតែលតោលដល់កាលណាទៀត? ព្រះអម្ចាស់បានធ្វើឲ្យមានការមួយថ្មីកើតឡើងនៅលើផែនដីនេះគឺប្រពន្ធបែរជាស្វែងរកប្ដីទៅវិញ!»។
23. ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «នៅពេលដែលយើងស្ដារស្រុកទេសឡើងវិញ ប្រជាជនក្នុងស្រុកយូដា និងក្នុងក្រុងទាំងឡាយ នឹងពោលថា:“អ្នកជាព្រះដំណាក់ដ៏សុចរិត និងជាភ្នំដ៏វិសុទ្ធសូមព្រះអម្ចាស់ប្រទានពរអ្នក!”
24. អ្នកស្រែចម្ការ ព្រមទាំងអ្នកចិញ្ចឹមសត្វ នឹងរស់នៅជាមួយគ្នា នៅតាមទីក្រុងទាំងប៉ុន្មានក្នុងស្រុកយូដា។
25. យើងនឹងឲ្យទឹកដល់អ្នកដែលស្រេក ហើយជួយអ្នកខ្សោះល្វើយឲ្យមានកម្លាំងឡើងវិញ»។
26. ពេលនោះ ខ្ញុំភ្ញាក់ឡើង ហើយឃើញថា ខ្ញុំដេកលក់យ៉ាងស្កប់ស្កល់!
27. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខយើងនឹងធ្វើឲ្យទាំងមនុស្ស ទាំងសត្វ កើនចំនួនច្រើនឡើង នៅស្រុកអ៊ីស្រាអែល និងស្រុកយូដា។
28. ពីមុន យើងធ្លាប់មករកពួកគេ ដើម្បីរំលើង រំលំ កម្ទេច និងបំផ្លាញឲ្យវិនាសយ៉ាងណា យើងនឹងមករកពួកគេ ដើម្បីសង់ និងដាំឡើងវិញយ៉ាងនោះដែរ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។