11. ព្រះអម្ចាស់រំដោះកូនចៅរបស់លោកយ៉ាកុបព្រះអង្គលោះពួកគេឲ្យរួចពីខ្មាំងដែលមានកម្លាំងខ្លាំងជាងពួកគេ។
12. ពួកគេត្រឡប់មកវិញទាំងស្រែកហ៊ោដោយអំណរ នៅលើភ្នំស៊ីយ៉ូនពួកគេនាំគ្នារត់ទៅទទួលទ្រព្យសម្បត្តិដែលព្រះអម្ចាស់ប្រទានឲ្យគឺមានស្រូវ ស្រាទំពាំងបាយជូរថ្មី ប្រេងហ្វូងចៀម និងហ្វូងគោ។ចិត្តរបស់ពួកគេប្រៀបដូចសួនឧទ្យានដែលមានទឹកស្រោចស្រពពួកគេនឹងលែងខ្សោះល្វើយទៀតហើយ។
13. ពេលនោះ ស្ត្រីក្រមុំនឹងនាំគ្នារាំយ៉ាងសប្បាយហើយពួកយុវជន និងពួកចាស់ទុំក៏នឹងរាំយ៉ាងសប្បាយដែរ។យើងនឹងធ្វើឲ្យទុក្ខព្រួយរបស់ពួកគេប្រែទៅជាអំណររីករាយយើងនឹងសម្រាលទុក្ខពួកគេហើយធ្វើឲ្យពួកគេមានអំណរសប្បាយឡើងវិញ។
14. យើងនឹងឲ្យសាច់ដ៏ល្អៗដល់ពួកបូជាចារ្យបរិភោគយ៉ាងស្កប់ស្កល់ហើយយើងនឹងផ្ដល់សម្បត្តិដ៏បរិបូណ៌ដល់ប្រជារាស្ត្ររបស់យើង»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
15. ព្រះអម្ចាស់មានព្រះបន្ទូលថា៖«មានឮសំឡេងយំនៅភូមិរ៉ាម៉ាជាទំនួញសោកសៅ និងសម្រែកឈឺចាប់គឺនាងរ៉ាជែលយំសោកអាណិតកូននាងមិនព្រមឲ្យនរណាលួងលោមឡើយព្រោះកូនរបស់នាងបាត់បង់ជីវិតអស់ទៅហើយ»។