យេរេមា 23:11-15 Khmer Standard Version (KHSV)

11. ពួក​ព្យាការី និង​ពួក​បូជា‌ចារ្យ​សុទ្ធ​តែ​ទុច្ចរិតសូម្បី​តែ​នៅ​ក្នុង​ដំណាក់​របស់​យើងក៏​ឃើញ​អំពើ​អាក្រក់​របស់​ពួក​គេ​ដែរ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

12. ហេតុ​នេះ​ហើយ​បាន​ជា​ផ្លូវ​ដែល​គេ​ដើរក្លាយ​ទៅ​ជា​ផ្លូវ​រអិល និង​ងងឹតពួក​គេ​នឹង​ជំពប់​ជើង​ដួលដ្បិត​នៅ​ឆ្នាំ​ដែល​យើង​ត្រូវ​ដាក់​ទោស​ពួក​គេយើង​នឹង​ធ្វើ​ឲ្យ​គ្រោះ​កាច​កើត​មាន​ដល់​ពួក​គេ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

13. នៅ​ក្រុង​សាម៉ារី យើង​បាន​ឃើញ​ពួក​ព្យាការីប្រព្រឹត្ត​អំពើ​ដ៏​អាស្រូវគឺ​ពួក​គេ​នាំ​គ្នា​ទាយ​ក្នុង​នាម​ព្រះ​បាលពួក​គេ​នាំ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើងឲ្យ​វង្វេង។

14. រីឯ​នៅ​ក្រុង​យេរូ‌សាឡឹម​វិញយើង​ឃើញ​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើមគឺ​ពួក​គេ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ពួក​គេ​និយម​ការ​កុហកពួក​គេ​លើក​ទឹក​ចិត្ត​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់ដូច្នេះ គ្មាន​នរណា​អាច​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់របស់​ខ្លួន​បាន​ឡើយ។ចំពោះ​យើង ពួក​គេ​ទាំង​អស់​គ្នា​ប្រៀប​ដូច​ជាអ្នក​ក្រុង​សូដុមហើយ​អ្នក​ក្រុង​យេរូ‌សាឡឹម​ក៏​ប្រៀប​ដូច​ជាអ្នក​ក្រុង​កូម៉ូរ៉ា​ដែរ។

15. ហេតុ​នេះ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលមាន​ព្រះ‌បន្ទូល​ស្ដី​អំពី​ពួក​ព្យាការី​ថា៖«យើង​នឹង​ឲ្យ​ពួក​គេ​បរិភោគ​ផ្លែ​ស្លែងនិង​ឲ្យ​ពួក​គេ​ផឹក​ទឹក​ដែល​មាន​ជាតិ​ពុលដ្បិត​អំពើ​ទុច្ចរិត​បាន​រាល‌ដាល​ពាស‌ពេញស្រុក​ទាំង​មូល ព្រោះ​តែ​ពួក​ព្យាការីនៅ​ក្រុង​យេរូ‌សាឡឹម​នេះ​ឯង»។

យេរេមា 23