យេរេមា 22:26-29 Khmer Standard Version (KHSV)

26. យើង​នឹង​បោះ​បង់​ចោល​អ្នក ព្រម​ទាំង​ម្ដាយ​ដែល​បាន​បង្កើត​អ្នក។ អ្នក​នឹង​ត្រូវ​ស្លាប់​នៅ​ក្នុង​ស្រុក​មួយ ដែល​មិន​មែន​ជា​ស្រុក​កំណើត​របស់​អ្នក។

27. អ្នក​ប្រាថ្នា​ចង់​វិល​មក​ស្រុក​កំណើត​វិញ​ណាស់ តែ​ពុំ​អាច​វិល​ត្រឡប់​មក​វិញ​បាន​ឡើយ»។

28. តើ​ព្រះ‌បាទ​យេកូ‌នាស​ក្លាយ​ទៅ​ជា​មនុស្ស​គួរ​ឲ្យ​មាក់‌ងាយ ដូច​ថូ​កំបែក​ដែល​គេ​បោះ​ចោល គ្មាន​នរណា​ចង់​បាន​ឬ? ហេតុ​អ្វី​បាន​ជា​ស្ដេច​នេះ និង​ព្រះ‌រាជ‌វង្ស ត្រូវ​ព្រះ‌អម្ចាស់​បោះ​បង់​ចោល ហើយ​ខ្មាំង​ចាប់​យក​ទៅ​ជា​ឈ្លើយ នៅ​ក្នុង​ស្រុក​មួយ​ដែល​គេ​ពុំ​ធ្លាប់​ស្គាល់?

29. ឱ​មាតុ‌ភូមិ ឱ​មាតុ‌ភូមិ​អើយ ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់!

យេរេមា 22