យេរេមា 22:19-22 Khmer Standard Version (KHSV)

19. គេ​នឹង​អូស​សាក‌សព​យេហូ‌យ៉ាគីម​ចេញ​ពីក្រុង​យេរូ‌សាឡឹម យក​ទៅ​កប់​ដូច​ខ្មោច​លា»។

20. «យេរូ‌សាឡឹម​អើយចូរ​ឡើង​ទៅ​ភ្នំ​លីបង់ ហើយ​ស្រែក​យំ​ចុះ!ចូរ​ទៅ​យំ​សោក​នៅ​ខ្ពង់​រាប​បាសាន!ចូរ​ទៅ​ស្រែក​ពី​លើ​ភ្នំ​អាបា‌រីម!ដ្បិត​គូ​ស្នេហ៍​របស់​អ្នកបាន​វិនាស​ហិន‌ហោច​អស់​ហើយ។

21. ពេល​ស្រុក​សុខ‌សាន្តយើង​បាន​និយាយ​ជា​មួយ​អ្នកតែ​អ្នក​មិន​ព្រម​ស្ដាប់​ទេ។អ្នក​តែង​ប្រកាន់​ឫក‌ពា​ដូច្នេះ​តាំង​ពី​ក្មេង​មកគឺ​អ្នក​មិន​ព្រម​ស្ដាប់​យើង​ឡើយ។

22. ខ្យល់​នឹង​ផាត់​យក​ពួក​មេ​ដឹក​នាំ​របស់​អ្នកទៅ​បាត់​អស់ គូ​ស្នេហ៍​របស់​អ្នកនឹង​ត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក។ពេល​នោះ អ្នក​នឹង​ត្រូវ​អាម៉ាស់ បាក់​មុខព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​អ្នក។

យេរេមា 22