យេរេមា 21:1-5 Khmer Standard Version (KHSV)

1. នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ឆ្លើយ​តប​មក​ព្រះ‌បាទ​សេដេ‌គា តាម​រយៈ​លោក​យេរេមា។ ព្រះ‌បាទ​សេដេ‌គា​បាន​ចាត់​លោក​ផាស‌ហ៊ើរ ជា​កូន​របស់​លោក​ម៉ាល់គា និង​លោក​បូជា‌ចារ្យ​សេផា‌នា​ជា​កូន​របស់​លោក​ម៉ាសេ‌យ៉ា ឲ្យ​មក​សួរ​លោក​យេរេមា​ថា

2. “ចូរ​សួរ​ព្រះ‌អម្ចាស់​ឲ្យ​យើង​ផង ដ្បិត​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន លើក​ទ័ព​មក​ច្បាំង​ជា​មួយ​យើង។ ប្រហែល​ជា​ព្រះ‌អម្ចាស់​ធ្វើ​ការ​អស្ចារ្យ​ណា​មួយ ដើម្បី​ជួយ​យើង ដោយ​ធ្វើ​ឲ្យ​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​ដក​ទ័ព​ថយ​ចេញ​ឆ្ងាយ​ពី​យើង”។

3. លោក​យេរេមា​តប​ទៅ​លោក​ទាំង​ពីរ​វិញ​ថា៖ «សូម​លោក​ទូល​ព្រះ‌បាទ​សេដេ‌គា​ដូច​ត​ទៅ:

4. ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ថា: “មើល៍! ពល​ទាហាន​របស់​អ្នក​រាល់​គ្នា​កំពុង​តែ​ច្បាំង​តទល់​នឹង​ស្ដេច​ស្រុក​បាប៊ី‌ឡូន ព្រម​ទាំង​ជន‌ជាតិ​ខាល់ដេ​ដែល​កំពុង​តែ​ឡោម‌ព័ទ្ធ​កំពែង​ក្រុង​ពី​ខាង​ក្រៅ។ យើង​នឹង​ធ្វើ​ឲ្យ​ទាហាន​ទាំង​នោះ​ដក​ខ្លួន​ថយ​ចូល​មក​ក្នុង​ទីក្រុង​វិញ។

5. យើង​នឹង​ប្រើ​ឫទ្ធា‌នុភាព​របស់​យើង​វាយ​ប្រហារ​អ្នក​រាល់​គ្នា ដោយ​ផ្ទាល់​ដៃ តាម​កំហឹង​ដ៏​ខ្លាំង‌ក្លា​បំផុត​របស់​យើង។

យេរេមា 21