យេរេមា 20:1-4 Khmer Standard Version (KHSV)

1. ពេល​លោក​បូជា‌ចារ្យ​ផាស‌ហ៊ើរ ជា​កូន​របស់​លោក​អ៊ីម‌មើរ និង​ជា​អនុ‌រក្ស​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ បាន​ឮ​លោក​យេរេមា​ថ្លែង​ព្រះ‌បន្ទូល​ទាំង​នេះ

2. គាត់​ទះ​កំផ្លៀង​លោក​យេរេមា រួច​បញ្ជា​ឲ្យ​គេ​ដាក់​ច្រវាក់​លោក នៅ​ទ្វារ​បេន‌យ៉ាមីន​ផ្នែក​ខាង​លើ ជាប់​នឹង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

3. នៅ​ថ្ងៃ​បន្ទាប់​លោក​ផាស‌ហ៊ើរ​មក​ស្រាយ​លោក​យេរេមា លោក​យេរេមា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ព្រះ‌អម្ចាស់​មិន​ហៅ​លោក​ថា “ផាស‌ហ៊ើរ” ទៀត​ទេ គឺ​ព្រះ‌អង្គ​នឹង​ហៅ​លោក​ថា “ម៉ាកោរ-‌មីស្សា‌ប៊ីប” វិញ

4. ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “យើង​នឹង​ធ្វើ​ឲ្យ​ការ​ព្រឺ​ខ្លាច​កើត​មាន​ដល់​អ្នក និង​មិត្ត‌ភក្ដិ​របស់​អ្នក។ មិត្ត‌ភក្ដិ​ទាំង​នោះ​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ​របស់​ខ្មាំង នៅ​ក្រោម​ក្រសែ‌ភ្នែក​របស់​អ្នក។ យើង​នឹង​ប្រគល់​ជន‌ជាតិ​យូដា​ទាំង​មូល ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ដែរ ស្ដេច​នោះ​នឹង​កៀរ​ពួក​គេ​យក​ទៅ​ជា​ឈ្លើយ​សឹក​នៅ​ស្រុក​បាប៊ី‌ឡូន ហើយ​ប្រហារ​ពួក​គេ​ដោយ​មុខ​ដាវ។

យេរេមា 20