4. អ្នកនឹងប្រគល់ស្រុកដែលយើងបានចែកឲ្យអ្នក ទៅសាសន៍ដទៃ។យើងនឹងឲ្យអ្នកក្លាយទៅជាទាសកររបស់ខ្មាំងក្នុងស្រុកមួយដែលអ្នកពុំស្គាល់ដ្បិតអ្នករាល់គ្នាបានបញ្ឆេះកំហឹងរបស់យើងហើយភ្លើងនៃកំហឹងនេះនឹងឆេះរហូតតទៅ»។
5. ព្រះអម្ចាស់មានព្រះបន្ទូលទៀតថាជនណាផ្ញើជីវិតលើមនុស្សហើយទុកចិត្តលើអ្វីៗដែលជាលោកីយ៍ដោយបែរចិត្តចេញពីព្រះអម្ចាស់ជននោះមុខជាត្រូវបណ្ដាសាពុំខាន!
6. គេប្រៀបបាននឹងដើមឈើក្រិននៅតាមព្រៃល្បោះគេពុំអាចជួបនឹងសុភមង្គលឡើយ។គេរស់នៅតាមកន្លែងក្ដៅហួតហែងក្នុងវាលរហោស្ថានជាដីដែលគ្មានអ្វីដុះនិងគ្មានមនុស្សនៅ។
7. រីឯអ្នកដែលផ្ញើជីវិតលើព្រះអម្ចាស់និងយកព្រះអង្គធ្វើជាបង្អែកពិតជាទទួលព្រះពរមិនខាន!
8. អ្នកនោះប្រៀបបាននឹងដើមឈើដុះនៅក្បែរផ្លូវទឹកដែលមានឫសចាក់ទៅរកទឹកហូរវាមិនខ្លាចកម្ដៅហើយស្លឹករបស់វានៅខៀវខ្ចីជានិច្ច។នៅពេលរាំងស្ងួត វាមិនព្រួយបារម្ភអ្វីទេគឺវានៅតែបង្កើតផ្លែផ្កាដដែល។