9. ហេតុអ្វីបានជាព្រះអង្គធ្វើហាក់ដូចជាមនុស្សគ្មានកម្លាំងកំហែងឬដូចវីរបុរសដែលពុំអាចជួយសង្គ្រោះអ្នកដទៃទៀតដូច្នេះ?ឱព្រះអម្ចាស់អើយ ព្រះអង្គគង់នៅកណ្ដាលចំណោមយើងខ្ញុំស្រាប់ហើយយើងខ្ញុំជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គសូមកុំបោះបង់ចោលយើងខ្ញុំឡើយ។
10. ព្រះអម្ចាស់មានព្រះបន្ទូលស្ដីអំពីប្រជាជននេះថា ពួកគេមិនចេះនៅស្ងៀមទេ គឺគេចូលចិត្តរត់ទៅរកព្រះនានា។ ព្រះអម្ចាស់មិនគាប់ព្រះហឫទ័យនឹងពួកគេទេ ព្រះអង្គនឹកឃើញកំហុសរបស់ពួកគេ ហើយព្រះអង្គដាក់ទោសពួកគេ ព្រោះតែអំពើបាបដែលគេបានប្រព្រឹត្ត។
11. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «កុំអង្វរយើង ឲ្យត្រាប្រណីប្រជាជននេះធ្វើអ្វី!
12. ទោះបីពួកគេតមអាហារក្ដី ក៏យើងមិនស្ដាប់ពាក្យអង្វររបស់ពួកគេដែរ។ ទោះបីពួកគេថ្វាយតង្វាយដុត និងតង្វាយផ្សេងៗទៀតក៏យើងមិនព្រមទទួលដែរ ដ្បិតយើងនឹងប្រហារពួកគេឲ្យវិនាស ដោយសារសង្គ្រាម ដោយសារទុរ្ភិក្ស និងដោយសារអាសន្នរោគ»។