10. ពួកគង្វាលមួយចំនួនធំលើកគ្នាមកបង្ហិនចម្ការទំពាំងបាយជូររបស់យើងពួកគេជាន់កម្ទេចចម្ការរបស់យើងពួកគេបានបំផ្លាញចម្ការដ៏ល្អរបស់យើងឲ្យក្លាយទៅជាទីស្មសាននិងវិនាសហិនហោចអស់។
11. ពិតមែនហើយ ពួកគេបានធ្វើឲ្យចម្ការនេះវិនាសហិនហោច គួរឲ្យស្រណោះ។នៅចំពោះមុខយើង មានសុទ្ធតែការហិនហោចស្រុកទេសទាំងមូលត្រូវវិនាសហិនហោចអស់គ្មាននរណាម្នាក់រវីរវល់នឹងចម្ការនេះឡើយ។
12. នៅតាមទួលខ្ពស់ៗក្នុងវាលរហោស្ថានពួកបំផ្លិចបំផ្លាញកំពុងតែមកដល់។ដាវរបស់ព្រះអម្ចាស់នឹងប្រហារស្រុកនេះពីជាយដែនម្ខាងទៅជាយដែនម្ខាងគ្មាននរណាម្នាក់គេចខ្លួនរួចឡើយ។
13. ពួកគេសាបព្រោះស្រូវលុះដល់ពេលច្រូត គេទទួលបានតែបន្លាគេខំប្រឹងប្រែងធ្វើការដោយឥតបានទទួលផលអ្វីឡើយ។អ្នករាល់គ្នានឹងត្រូវខ្មាសដោយសារផលនៃចម្រូតព្រោះព្រះអម្ចាស់ទ្រង់ព្រះពិរោធយ៉ាងខ្លាំង!
14. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងសូមប្រកាសជំទាស់នឹងនគរជិតខាងដ៏អាក្រក់ ហើយឈ្លានពានទឹកដីដែលយើងបានចែកឲ្យអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង ទុកជាចំណែកមត៌ក។ យើងនឹងដកប្រជាជននៅស្រុកទាំងនោះចេញពីទឹកដីរបស់ខ្លួន ហើយយើងក៏ដកជនជាតិយូដាចេញពីទឹកដីរបស់ខ្លួនដែរ។