1. ព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈលោកយេរេមាដូចតទៅ:
2. «ចូរស្ដាប់សេចក្ដីដែលមានចែងទុកក្នុងសម្ពន្ធមេត្រី*នេះ ហើយយកទៅប្រកាសប្រាប់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម
3. គឺប្រាប់ពួកគេថា ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: អ្នកណាមិនធ្វើតាមសេចក្ដីដែលមានចែងទុកក្នុងសម្ពន្ធមេត្រីនេះទេ អ្នកនោះមុខជាត្រូវវេទនាពុំខាន!