ម៉ាកុស 6:53-56 Khmer Standard Version (KHSV)

53. កាល​ព្រះ‌យេស៊ូ និង​ពួក​សិស្ស*​បាន​ឆ្លង​ទៅ​ដល់​ត្រើយ​ម្ខាង​ក្នុង​ស្រុក​គេនេ‌សារ៉ែត​ហើយ គេ​ក៏​នាំ​គ្នា​ចត​ទូក។

54. ព្រះ‌អង្គ​យាង​ឡើង​លើ​គោក​ជា​មួយ​សិស្ស* ពេល​នោះ មនុស្ស‌ម្នា​ស្គាល់​ព្រះ‌អង្គ​ភ្លាម។

55. គេ​រត់​ទៅ​គ្រប់​កន្លែង​ក្នុង​តំបន់ ហើយ​នាំ​គ្នា​សែង​អ្នក​ជំងឺ​ទៅ​កន្លែង ដែល​គេ​ឮ​ថា​ព្រះ‌អង្គ​គង់​នៅ។

56. គ្រប់​កន្លែង​ដែល​ព្រះ‌យេស៊ូ​យាង​ទៅ ទោះ​បី​នៅ​ក្នុង​ភូមិ​ក្នុង​ក្រុង ឬ​តាម​ស្រុក​ស្រែ​ក្ដី គេ​យក​អ្នក​ជំងឺ​មក​ដាក់​នៅ​តាម​ទី‌ផ្សារ ទូល‌អង្វរ​សុំ​គ្រាន់​តែ​ពាល់​ជាយ​ព្រះ‌ពស្ដ្រ​ព្រះ‌អង្គ​ប៉ុណ្ណោះ អស់​អ្នក​ដែល​ពាល់​ព្រះ‌អង្គ បាន​ជា​សះ‌ស្បើយគ្រប់ៗ​គ្នា។

ម៉ាកុស 6