ម៉ាកុស 6:38-43 Khmer Standard Version (KHSV)

38. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «ទៅ​មើល​មើល៍ អ្នក​រាល់​គ្នា​មាន​នំប៉័ង​ប៉ុន្មាន​ដុំ?»។ កាល​បាន​ដឹង​ហើយ គេ​ទូល​ព្រះ‌អង្គ​ថា៖ «យើង​ខ្ញុំ​មាន​នំប៉័ង​ប្រាំ​ដុំ និង​ត្រី‌ងៀត​ពីរ​កន្ទុយ»។

39. ព្រះ‌យេស៊ូ​បង្គាប់​ពួក​សិស្ស​ឲ្យ​ប្រាប់​បណ្ដា‌ជន អង្គុយ​ជា​ក្រុមៗ​នៅ​លើ​ស្មៅ​ខៀវ​ខ្ចី។

40. គេ​អង្គុយ​ជា​ជួរ ជួរ​ខ្លះ​មាន​មួយ​រយ​នាក់ ជួរ​ខ្លះ​មាន​ហា‌សិប​នាក់។

41. ព្រះ‌យេស៊ូ​យក​នំប៉័ង​ទាំង​ប្រាំ​ដុំ និង​ត្រី​ពីរ​កន្ទុយ​នោះ​មក​កាន់ ទ្រង់​ងើប​ព្រះ‌ភ័ក្ត្រ​ឡើង សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់ ហើយ​កាច់​នំប៉័ង​ប្រទាន​ឲ្យ​ពួក​សិស្ស ដើម្បី​ឲ្យ​គេ​ចែក​បណ្ដា‌ជន​បរិ‌ភោគ ព្រះ‌អង្គ​ក៏​ចែក​ត្រី​ពីរ​កន្ទុយ​នោះ​ឲ្យ​គេ​ទាំង​អស់​គ្នា​ដែរ។

42. អ្នក​ទាំង​នោះ​បរិ‌ភោគ​ឆ្អែត​គ្រប់ៗ​គ្នា។

43. ពួក​សិស្ស*​ប្រមូល​នំប៉័ង និង​ត្រី​ដែល​នៅ​សល់ ដាក់​បាន​ពេញ​ដប់‌ពីរ​ល្អី។

ម៉ាកុស 6